ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ប្រធាននគរបាលអន្តោប្រវេស​ន៍ច្រកអ​ន្តរជា​​តិព្រំ ផាត់ វីរៈ កំពុងកើបលុ​យពី​អំ​ពើពុ​ករលួយ

ប្រធាននគរបាលអន្តោប្រវេស​ន៍ច្រកអ​ន្តរជា​​តិព្រំ ផាត់ វីរៈ កំពុងកើបលុ​យពី​អំ​ពើពុ​ករលួយ


លោក ផាត់ វីរៈ ប្រធានគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំ ខេត្តប៉ៃលិន

ប៉ៃលិន៖លោក ផាត់ វីរៈ ប្រធានគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំ ខេត្តប៉ៃលិន បាននិងកំពុងត្រូវប៉ាន់យ៉ាងខ្លាំង​ពីក្រុមឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ចេញចូលប្រទេសថៃ តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំដោយចាត់តាំងមន្ត្រីនគរបាល​ដែលជា​កូនចៅ​ប្រមូលលុយពុករលួយពីការធ្វើស្ថិតិដើម្បីប្រមូលក្រុមឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលរកស៊ីដឹកទំនិញ​បង់ពន្ធមិនគ្រប់ និងចូលខុសម៉ោងរដ្ឋបាល ត្រូវគិតគូរពី​សេវាសម្រាប់ពួកមន្ត្រីនគរបាលនៅទីនោះ។

ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំផាត់ វីរៈ បានរៀបផែនការ​យុទ្ធសាស្ត្រ ដើម្បីឲ្យឈ្មួញអ្នករកស៊ីបង់ប្រាក់ជូន​ពួកគេ ដោយស្រួលក្នុងមួយថ្ងៃប្រមូលបានលុយរាប់មុឺនបាតយកមកចែកគ្នាស៊ីចាយយ៉ាងសប្បាយ ។

ប្រភពបានបន្តថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិ​ មានតួនាទីជាអ្នកត្រួតពិនិត្យ​រាល់មធ្យោបាយទំនិញចេញ-ចូល, អ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន (ទិដ្ឋាការ)ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់និងផ្តល់ទិដ្ឋាការភ្ញៀវចូលក្នុងប្រទេស ប៉ុន្តែសម្រាប់លោកផាត់ វីរៈ ដែលជាប្រធាននគរបាលអន្តោប្រវេសន៍​ច្រក​ព្រំ ត្រូវគេអះអាងថា បានបង្កើតឲ្យមានយុទ្ធសាស្ត្រ​ទាញ​យកលាភសក្ការ ទាំងបំពាន​ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដូចដែលមានចែង​ក្នុងអនុក្រឹត្យលេខ៦៤ យកច្បាប់ទុកមួយដុំ លៃយ៉ាងណា​ឲ្យបាន​សេដ្ឋកិច្ច​ចូលហោប៉ៅសិន ។គេរាយការណ៍ថា លោកផាត់ វីរៈ បានបណ្តោយឲ្យមន្ត្រីរបស់ខ្លួនធ្វើសកម្មភាពគាបសង្កត់​ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករតូចតាច​ដឹកទំនិញ​តាមរទេះ តម្រូវឲ្យបង់លុយ​ដោយមិនចេញ​វិក្ក័យបត្រនោះឡើយ ។

ប្រភពបានខ្សឹបឲ្យដឹងថា សកម្មភាពទាំងឡាយ ដែលជាអំពើផ្ទុយនឹងអនុក្រឹត្យលេខ៦៤ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ពោលគឺលោក ផាត់ វីរៈ កាន់តែគាប់​ទាំងឈ្មួញ និងអ្នករកស៊ីតូចតាច ។ ពួកឈ្មួញ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន​ត្រូវបង់ក្បាលឡានជូនលោកផាត់ វីរៈ ហើយទោះបីក្រុមហ៊ុនដឹកជញ្ជូនខ្លះ ដែលមានខ្សែស្រឡាយឬខ្នងបង្អែកធំ ក៏ត្រូវចំណាយខ្លះសម្រាប់លោកផាត់ វីរៈ ប៉ុន្តែមិនសូវហ៊ានកាប់ឆៅពេកដូចអ្នកអត់ខ្សែរតែប៉ុណ្ណោះ។

ពាក់ពត៌មាននេះ ភ្នំមាស បានព្យាយាមទាក់ទងទៅលោក ផាត់ វីរៈ នៅថៃ្ងទី០៣ មេសានេះ ប៉ុន្តែមិនអាចទាក់ទងបាន៕

Check Also

ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង …

Leave a Reply

Your email address will not be published. Required fields are marked *