ព័ត៌មានថ្មីៗ
Home / ទំព័រដើម / នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ សប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ សប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

កំពង់ស្ពឺ៖ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ លោក ផល មុនី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសយ៉ាងកក្រើកផ្លូវថ្នល់នោះទេ។ ហើយផ្ទុយទៅវិញ មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បង្ក្រាបតែឈ្មួញតូចៗដែលចង់គេចវេះមិនបង់លុយតាមការកំណត់ ហើយទុកឲ្យឈ្មួញធំៗដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងខេត្តកំពត និងខេត្តតាកែវ យ៉ាងរសុខស្រួល។

ឈើដែលកងរាជអាវុធហត្ថបង្រាប់នៅខេត្តកំពង់ស្ពឺថ្មីៗនេះ

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកអង្គស្នួល បានសហការគ្នាបង្ក្រាបរថយន្តកូរ៉េ១គ្រឿងដែលដឹកឈើចេញពីទឹកដីខេត្តកំពង់ស្ពឺ ចូលទៅខេត្តកណ្ដាល ហើយអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ នេះតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា

រថយន្តប្រភេទកូរ៉េ ដឹកឈើមួយគ្រឿងដែលចង់គេចវេះមិនបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានបង្ក្រាបនៅចំណុចខាងត្បូងផ្សារអង្គ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបបានតែរថយន្តនិងឈើជាវត្ថុតាង ប៉ុណ្ណោះ ក្នុងខណៈដែលអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ ធ្វើឲ្យប្រជា ពលរដ្ឋគ្មានជំនឿលើមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការបង្ក្រាបបទល្មើសនោះទេ ។

តាមការកត់សម្គាល់របស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះបានចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។

ឈើដែលកងរាជអាវុធហត្ថបង្រាប់នៅខេត្តកំពង់ស្ពឺថ្មីៗនេះ

លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ

ចំពោះ ឈ្មួញធំៗដែលបង់លុយតាមការកំណត់របស់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ ស្ពឺ អាចដឹកឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាមយ៉ាងរលូន ។ ទន្ទឹម នឹងនេះករណីរោងម៉ាស៊ីនអារឈើកើតឡើងយ៉ាងរាលដាលក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏មានការឃុបឃិតបើកដៃពីសំណាក់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងមេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ផងដែរ។ ដូច្នេះលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ជាពិសេសលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ព្រោះបច្ចុប្បន្នរោងសិប្បកម្មអារឈើក្នុងស្រុកបសេដ្ឋ និងស្រុកថ្ពង កំពុងកើតឡើង យ៉ាងរាលដាលហើយឈ្មួញធំៗអាចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺដោយគ្មានញញើតអ្វីទាំងអស់ ៕ដោយរដ្ឋា

លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម

Check Also

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ …

Leave a Reply

Your email address will not be published. Required fields are marked *