ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ធ្លាយរឿងអាស្រូវប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ACU គួរស្រាវជ្រាវ

ធ្លាយរឿងអាស្រូវប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ACU គួរស្រាវជ្រាវ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

ឧត្ដរមានជ័យ៖ឯកសារបែកធ្លាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានចោទប្រកាន់ទៅលើលោក​ រស់​ ផល្លា​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ខេត្តឧត្ដរមានជ័យ​ និងអនុប្រធាន​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្មោះ អួន​ ហឿប​ ថា 
បានទាមទាយកប្រាក់​រជ្ជទេយ្យ​ ៥ភាគរយ និងប្រាក់លទ្ធកម្ម ពីមន្ទីរពាក់ពន្ធជុំវិញខេត្ត ក្រុងស្រុក​ ឃុំ​ សង្កាត់ រួមនិងក្រុមហ៊ុន មួយចំនួនដែលដេញបានថ្លៃបាន ក្នុងការផ្គត់ផ្គង់ទំនិញសម្ភារះ និងសំណង់ជូនអង្គភាពរដ្ឋនៅក្នុងខេត្តខ្លួន។

ប្រភពបានបង្ហើបថា ការកាត់ប្រាក់រជ្ជទេយ្យ៥ភាគរយ និងប្រាក់លទ្ធកម្ម​ គឺចាប់តាំងពីលោក រស់ ផល្លា និងឈ្មោះ​ អួន​ ហឿប​ ចូលបម្រើការងារនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យរហូតមក ។

ឯកសារបែកធ្លាយមួយច្បាប់ បានសរសេរថា លោក​ អួន​ហឿប​ អនុប្រធានមន្ទីរសេដ្ឋ និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រមូល​ប្រាក់​ទាំង​ លទ្ធកម្ម និងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ចាប់តាំងពីកើតខេត្តឧត្ដរមានជ័យ មកម្ល៉េះ​ គឺដើរតួជាអ្នកប្រមូលប្រាក់លទ្ធកម្ម និងប្រាក់រជ្ជទេយ្យ តាមបណ្ដាមន្ទីរពាក់ពន្ធ័ ជុំវិញខេត្ត ក្រុង ស្រុក​ ឃុំសង្កាត់ រហូតដល់ទៅ៥ភាគរយ ។

ទាក់ទងរឿងនេះលោក​ អួន​ ហឿប​ អនុប្រធានមន្ទីរ បានបញ្ជាក់ថា បាននិយាយប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថារឿងខាងលើនេះមិនពិតនោះទេ​ ដោយលោកអះអាងថា ពេលកើតខេត្តឧត្ដរមានជ័យ លោកជាមន្រ្ដីហិរញ្ញវត្ថុតូចតាចមួយ នៅស្រុកបន្ទាយអំពិល ដោយសារតែគេកាត់ខេត្ត ទើបបានមកបម្រើនៅមន្ទីរ​ លោកគ្មានអំណាចប្រមូលប្រាក់បានទេ ។ចំណែកលោក ​រស់​ ផល្លា ប្រធានមន្ទីរ​ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រាបបណ្ដាញព័ត៌មានខាងលើថា រឿងដែលចោទប្រកាន់មកលើរូបលោក និងអនុប្រធាន មិនពិតនោះទេ។

សម្រាប់អ្នករស់នៅខេត្តឧត្ដរមានជ័យ បានបញ្ចេញមតិថា ករណីនេះគួរ អង្គភាពប្រឆាំងអំពើពុករលួយ បើកការសើុបអង្គេតជាបន្ទាន់ ព្រោះរឿងនេះមានតម្រុយដែលគួរសង្ស័យបំផុតត្រូវធ្វើការស្រាវជ្រាវ​  ដើម្បីរកការពិត៕

Check Also

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ …

Leave a Reply

Your email address will not be published. Required fields are marked *