ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​ធ្ងន់ធ្ងដោយមានការឃុបឃិតពីមន្ត្រីមានអំណាច

មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​ធ្ងន់ធ្ងដោយមានការឃុបឃិតពីមន្ត្រីមានអំណាច

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

ស្ទឹងត្រែង៖​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ប្រទេសវៀតណាមយ៉ាង​រលូន​ ដោយពុំមានការបង្រ្កាប់ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវបាន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចូលក្នុង​បរិវេណ​បាត​អាង​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ហើយការដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ​។

 

​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថា ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺជា​ឱកាស​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​តែម្តង​។ ជាក់ស្ដែង​ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅសល់​ឈើ​រាប់ពាន់​រាប់ម៉ឺន​ម៉ែត្រគូប​ក្នុង​ឃ្លាំង​ដើម្បី​ត្រៀម​ដឹកជញ្ជូន​ចេញទៅ​ទៅប្រទេសវៀតណាម។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ព្រោះសមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បានទទួលលុយពីមេឈ្មួញរូបនេះ។

ប្រភពបាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ រាប់សិប​គ្រឿងដោយ​ឈ្មួញ​រូបនេះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយផ្នែកធំ​នៃ​ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺ​ដឹកចេញទៅ​ប្រទេសវៀតណាម ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សេ​សាន បាន​អំពាវនាវ​យ៉ាងទទូច​សូមដល់ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ជាបន្ទាន់​ ព្រោះមេឈ្មួញម្នាក់នេះមានខ្សែរធំណាស់ ល្មម់ៗ គ្មានអ្នក​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ដ៏​មានអំណាច​ម្នាក់នេះ​ទេ​៕

 

Check Also

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ …

Leave a Reply

Your email address will not be published. Required fields are marked *