ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ឧកញ៉ាឧ​ត្ត​ម​សេនីយ៍​ទោ ភឿន ផល្លា ឈួសឆាយរំលោភយកដី​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »

ឧកញ៉ាឧ​ត្ត​ម​សេនីយ៍​ទោ ភឿន ផល្លា ឈួសឆាយរំលោភយកដី​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »


ដីឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »ដែលឈ្មោះ ភឿន ផល្លា រំលោភ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

ព្រះសីហនុ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា ដែលជាមេបញ្ជាការរងកងពលតូចង៧០ បច្ចុប្បន្ន កំពុងរំលោភកាន់កាប់ដីរាប់រយហិចតា នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​អាណាធិបតេយ្យ​ តាមរយះប្រើប្រាសឈ្មោះកងពលតូចង៧០។

លោក ថន វីរៈ បង្ហើបឲ្យដឹងថា សកម្មភាពការឈួសឆាយដីពីសំណាក់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ត្រូវបានសមត្ថកិច្ចឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » បានធ្វើការឃាត់គ្រឿងចក្រ ហើយឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លាត្រឹមតែរំលោភយកដីរបស់ឧទ្យាន​ជាតិនោះទេ ថែមទាំងបានរំលោភយកដីរបស់លោកទៀត។

លោក ថន វីរៈ បានបន្ថែមថា ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា នៅឆ្នាំមុនប្រើល្បិចលេបយកដីឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » អស់១៩២ហិចតាជាមួយនិងឈ្មោះ លឹម សុជាតិ ដែលជាកូនប្រសារលោកផ្កាយបីម្នាក់ដែលមានអំណាចខ្លាំង ក្រោមលេសថា គាត់ជាអ្នកកាន់ដីនោះ ប៉ុន្តែធាតុពិតជាដីព្រៃឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ទាំងអស់ ហើយឥឡូវកំពុងបន្តថែមទៀត។ការឈូសឆាយ ទន្ទ្រាន​យក​ដី​​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »របស់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា បានប្រើប្រាសឡានកងទ័ពមកជាមួយ ដើម្បីបន្លាច់ពលរដ្ឋ និងមន្ត្រីអាជ្ញាធរមានសមត្ថិកិច្ចទៀតផង។

លោក ថន វីរៈ បានបញ្ជាក់ថា ចំពោះអ្នកដែលផ្ដល់ព័ត៌មានអោយអ្នកកាសែតចុះផ្សាយថ្មីៗនេះថា លោកមានប្រវត្តិរូបមិនល្អ ដូចជារឿងរ៉ាវផ្ទៃក្នុងគ្រសារ បញ្ហាជីវិត និងស្នេហា គឺសុទ្ធតែផ្ទុយស្រឡះពីការពិតទាំងស្រុង បញ្ហានេះអាចមកពីការច្រណែន និងលោក ចំពោះរូបលោកកន្លងមកបានប្រឹងប្រែងគ្រប់យ៉ាងដើម្បីកត្តិយស និងសេចក្ដីថ្លៃថ្នូ តាំងដើមរៀងមក ដោយមូលហេតុនេះបានធ្វើអោយលោកក្លាយជាបុគ្គលជោគជ័យម្នាក់នាពេលនេះ។ដូច្នេះអ្វីដែលអ្នកចោទ និងរិះគន់ទាំងប៉ុន្មាន់កន្លង ដូចជារឿងដីនៅក្នុងឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » នេះគឺសុទ្ធតែជាល្បិចស្វាស៊ីបាយយកលាប់ម៉ាត់ពពែទាំងអស់។

ឆ្លើយតបនិងព័ត៌មាននេះ ភ្នំមាស មិនអាចរកការបំភ្លឺពីលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ បានទេ នៅរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩នេះ៕នៅមានត

Check Also

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ …

Leave a Reply

Your email address will not be published. Required fields are marked *