ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ថ្លើមធំ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា លួចដីអ្នកដទៃ ពុះជាឡូត៏លក់ កំពុងប្រឈមមុខផ្លូវច្បាប់

ថ្លើមធំ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា លួចដីអ្នកដទៃ ពុះជាឡូត៏លក់ កំពុងប្រឈមមុខផ្លូវច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

ព្រះសីហនុ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ ពេលនេះបានទទួលរងនូវពាក្យបណ្ដឹងរបស់លោកមេធាវី ថន ថាវរៈ ដែលជាមេធាវីតំណាងដោយអាណត្តិរបស់ឈ្មោះ ច្រឹង វុត្ថា .គង វណ្ណា .ទឹម យ៉ាន .ស៊ីង ស៊ាន. សៀន សុខ. សៅ សុខុន និងឈ្មោះអែម អ៊ុិន បានយប្ដឹងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់វិធានការផ្លូវច្បាប់លើ
ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ារូបនេះថាជាមេក្លោងដែលជាអ្នកផ្ដល់មធ្យោបាយដល់ឈ្មោះ ញុឹក គីមតុង យាយកោះកុង យាយនោមឆេះ កែន សឿន និងឈ្មោះគឿន ដែលបានសមគំនិតនិងបក្ខពួកខ្លួនចូលធ្វើរបង និងពុះដីឡូត៏លក់លើទីតាំងដីទំហំ៤៧៧,៥១៣ ហិចតាដែលជាកម្មសិទ្ធិស្រប់ច្បាប់របស់កូនក្ដីខ្លួនស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសហនុ។

នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី ថន ថាវរៈ នេះបានធ្វើឡើងយោងតាមសាលដីការស្ថាពរលេខ៣៤៥”ឈ” ចុះថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៧ របស់តុលាការកំពូល។

សូមរំលឹកថា ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា កន្លងមកត្រូវប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ នៅក្នុងភូមិរាម ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រតិកម្ម ចំពោះ រូបគាត់និងលោក លឹម សុជាតិ ក្រោយពីបានបែកធ្លាយឯកសារ រឿង ដីប្រមាណជិត ២០០ហិកតា ដែល ឈ្មោះបុគ្គល ទាំងពីរនាក់នេះ បានមេដៃពួកគាត់ដើម្បីសុំសិទ្ធិ ស្របច្បាប់ពីប្រមុខរាជរដ្ឋាភិបាល ជូនពួកគាត់ ប៉ុន្តែបែជាមាន តែឈ្មោះ លោកឧកញ៉ា ភឿន ផល្លា និងលោក លឹម សុជាតិ ក្នុងការគ្រប់គ្រងដីប្រមាណ១៩ ២ហិចតា។

លោក គឹម ចំណាន តំណាងអោយប្រជាពលរដ្ឋចំនួន៣៧ គ្រួសារ បានថ្លែងថា ពួកគាត់មិនស្មានថា អ្វី គឺជាឆាកល្ខោន សោះ ព្រោះក ន្លងមកឈ្មោះ ភឺន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ ពួកគាត់ និងសុំអោយពួកគាត់ ផ្តិតមេដៃ ដើម្បីដា ក់ជួន ប្រ មុខរាជរដ្ឋាភិបាល ក្នុងការកាត់ង្វៀ លដីជូនពួក គាត់ ប៉ុន្តែអ្វីៗផ្ទុយ ពីការពិតទាំ ងអស់ ស្រាប់តែថ្មី ៗនេះ ពួកគាត់ បានទទួលឯកសារមួយច្បាប់ ដែលមន្ទីជំនាញ ស្ថាប័នពាក់ព័ន្ឋ ប្រគល់ដីជូនតែឈ្មោះភឺន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែល ផ្ទុយពី ស ជ ណរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ស ជ ណ របស់ សម្តេចអគ្គម ហាសេ នាបតីតេជោ ហ៊ុន សែន កាត់ង្វៀលដីចំនួន ១៩២ហិចតានេះ ជូនឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួមជាប្រជា ពលរដ្ឋ ចំនួន២៩ គ្រួសារផ្សេងទៀត។ ប្រជាពលរដ្ឋទាំង៣៧គ្រួសា រ សូមស្នើយ៉ាងទទួច ដល់ស្ថាប័ន ពាក់ព័ន្ឋថ្នា ក់លើ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៏ជូនពួកគាត់ផង ហេតុអីពួក គាត់រស់នៅ អាស្រ័យផល ជាក់ស្តែងបែជាពុំមានឈ្មោះ បែជាមាន ឈ្មោះ បុគ្គលដែលពុំ មានទីលំនៅអាស្រ័យ ផលទីនេះទៅវិញ។នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ត្រូវបានសមត្ថកិច្ចឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » បានធ្វើការឃាត់គ្រឿងចក្ររបស់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា ពីបទឈួសឆាយដីព្រៃឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ផងដែរ។

ឆ្លើយតបនិងព័ត៌មាននេះ ភ្នំមាស មិនអាចរកការបំភ្លឺពីលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ បានទេ នៅរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩នេះ៕នៅមានត

Check Also

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ …

Leave a Reply

Your email address will not be published. Required fields are marked *