ព័ត៌មានថ្មីៗ
Home / ទំព័រដើម / មេបញ្ជាការនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ នៅស្រុក​អូរ​យ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម ជាថ្នូនិងប្រាក់

មេបញ្ជាការនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ នៅស្រុក​អូរ​យ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម ជាថ្នូនិងប្រាក់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

រតនគិរី៖លោកមេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ ​លោកមេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ វ៉ាន សាក់ ឃុប​ឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ តាម​អំពើ​ចិត្ត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណីលោកបួន សេងសុពិ​សិ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក វ៉ាន សាក់ មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ បើកដៃឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺមានភ្លើងខៀវពីថ្នាក់លើរបស់ពួកគេផងដែរ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​នៅ​ចំណុច​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង មាន​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ លោក វ៉ាន សាក់ និង​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ គឺ​លោកបួន សេងសុពិ​សិទ្ធ តែម្តង​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក បួន សេងសុពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ក៏ដូចជា​តាម​ការកំណត់​របស់លោក វ៉ាន សាក់ មេ​នគរបាល​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។

មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ

តាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​បាន​ប្រើ​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​​ប្រទេសវៀតណាម​ តាម​ច្រករ​បៀត​ភូមិ​ឡុំ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីនគរបាល​ការពារ​ព្រំដែន​។

ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​​ប្រទេសវៀតណាម​ យ៉ាង​សុខ​ស្រួល គឺ​លោក វ៉ាន សាក់ មេ​នគរបាល​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ និង​លោក បួន សេងសុពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បានប្រមូល​លុយ​បាន​យ៉ាងច្រើន​ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​៕ជាហេតុធ្វើអោយបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង និងសម្ដេចតេជោ ហ៊ុន សែន ក្លាយជាបទបញ្ជាគ្មានតម្លៃ ព្រោះថ្នាក់ក្រោមមិនគោរព៕

Check Also

ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង …

Leave a Reply

Your email address will not be published. Required fields are marked *