ព័ត៌មានថ្មីៗ
Home / ទំព័រដើម / អាជ្ញាធរ ឃុំ ស្រុក បើកដៃ​ឲ្យ​ឈ្មួញ​ ជា កុយ ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល រំលោភច្បាប់

អាជ្ញាធរ ឃុំ ស្រុក បើកដៃ​ឲ្យ​ឈ្មួញ​ ជា កុយ ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល រំលោភច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

កណ្ដាល៖ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ចាត់វិធានការ​ផ្អាក​អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ព្រោះបច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ជា កុយ បាន​យក​លេស​​ស្ដារ​ត្រពាំង​ដើម្បី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ការពិត​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី និង​ដឹកជញ្ជូន​អាចម៍ដី​លក់​ប្រមូល​លុយ​បាន​រាប់សែន​ដុល្លារ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ករណីនេះបើគ្មានការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ម្កាក់ និង​ពី​​អភិបាលស្រុក​អង្គស្នួល ទេ គឺ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​យក​លេស​នៃ​ការស្ដារ​ត្រពាំង​ដើម្បី​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។


លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ត្នោត បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល បាន​តម្រូវ​ឲ្យ​ឈ្មួញ​ឈ្មោះ ជា កុយ ជីករណ្ដៅ​ដី​ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ជា កុយ បានយក​ប្រជាពលរដ្ឋ​មួយចំនួនធ្វើជា​ខែល​ ដើម្បី​ជីករណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ដោយ​គ្មាន​ញញើតច្បាប់។ ប្រការ​នេះហើយ​ដែលជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ត្នោតអំពាវនាវ​ឲ្យ​អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេសរ​បស់​ឈ្មួញ​ឈ្មោះ ជា កុយ ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ម្កាក់បាន​បង្ហើប​ឲ្យ​ដឹងថា ករណីនេះប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មេឃុំ​ម្កាក់ និង​ពី​​លោក នី​ម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល ទេ ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ក្រោមលេស​ស្ដារ​ត្រពាំង​បានឡើយ​។ ប៉ុន្តែដោយ​មានការ​ឃុបឃិត​បើកដៃ​ពី​​មេឃុំ​ម្កាក់ និង​លោក នី​ម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល ទើប​ឈ្មួញ​ឈ្មោះ ជា កុយ អាច​បន្ត​ប្រើ​លេស​ស្ដារ​ត្រពាំង​ឡើងវិញ​ដើម្បី​ជីករណ្ដៅ​ដី​ក្នុងភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ហើយ​ដឹកជញ្ជូន​អាចម៍ដី​លក់​ប្រមូលបាន​លុយរាប់​សែន​ដុល្លារ​។

លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល
ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សូម​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ចាត់វិធានការ​ផ្អាក​ស​កម្ម​ភាព​អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ជាបន្ទាន់​ព្រោះ​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​ក្នុង​រឿង​ស្ដារ​ត្រពាំង​ឡើងវិញ​ដើម្បី​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដីរកប្រយោជន៏ផ្លាល់ខ្លួនរំលោភច្បាប់ ហើយមិនបងសួយសារ(ពន្ធរដ្ឋ​)ថែមទៀត៕

Check Also

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប មាស ជូ​រ៉ានី យកឈ្មោះ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ទៅ​បិទបាំង​រឿងអាស្រូវ​

លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប សៀមរាប៖​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បានឃុបឃិត​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​នៅ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង និង​បណ្ដា​ស្រុក​មួយចំនួនទៀត​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ករណី​លោក មាស ជូ​រ៉ានី ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ …

Leave a Reply

Your email address will not be published. Required fields are marked *