ព័ត៌មានថ្មីៗ
Home / ទំព័រដើម / តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន ទទួល​ការសរសើរ​

តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន ទទួល​ការសរសើរ​

ភ្នំពេញ​៖ តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន​ បាន​បញ្ចេញកម្លាំង​ជួយ​ការងារ​សង្គម​ដោយបាន​ជួយ​ដាំ​កូនឈើនៅ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទីនោះ​មាន​សោ​ភ័​ណភាព​និង​បរិស្ថាន​ល្អ ត្រូវ​អ្នកគាំទ្រ​សរសើរ​និង​ពេញចិត្ត​ចំពោះសកម្មភាព​នេះ​។​

​តារា​ស្រី​ល្បី​រូបនេះ​បានឱ្យដឹងថា ថ្ងៃនេះ​បញ្ចេញ​កម្លាំ​ពលកម្ម ហើយ​ក៏បាន​ចូលរួមដាំ​ដើមឈើ​នៅ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​លោក ប៉ែន រ័ត្ន ព្រមទាំង​សិល្បករ និង​សិល្បការិ​នី​។​

​ការបញ្ចេញ​កម្លាំងកាយ​ក្នុង​ស្មារតី​ស្រឡាញ់​បរិស្ថាន​ជួយ​ដាំ​កូនឈើ​នេះ ជា​គំនិតល្អ និង​ជា​សកម្មភាពដែលជា​គំរូ​មួយ​សម្រាប់​មហាជន យុវវ័យ និង​ជាពិសេស​ក្មេងៗ​។ គំនិត​ចូលរួមចំណែក​ដាំ​កូនឈើ​នេះ ត្រូវបាន​អ្នកគាំទ្រ​នាង​សរសើរ និងពេញចិត្ត​ជាខ្លាំង ហើយក៏​សំណូមពរ​ដល់​តារា​ល្បី មុន្នី ម៉ូ​នី​តា បន្ត​គំនិត​ចេះ​ដាំ​កូនឈើ​ជា​ប្រយោជន៍បរិ​ស្ថា​ន​និង​ក្នុង​សហគមន៍​ផងដែរ​។​

​ជាមួយគ្នា​នោះ តារា​ស្រី​រាង​ខ្ពស់​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​បន្ថែម​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​ថា នាង​នឹង​បន្ត​ចូលរួម​សកម្មភាព​ជួយ​សង្គម មិន​ត្រឹមតែការជួយដាំ​ដើមឈើ​ឡើយ​ នៅមាន​សកម្មភាព​សប្បុរ​ស​ធម៌​ជាច្រើន​ទៀត​ដែល​នាង​លះបង់​ពេលវេលា​ធ្វើ​។ លើក​នេះ​គ្រាន់តែ​ទឹកចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ​នាង​នឹង​បន្ត​ជួយ​ដល់​សង្គម​កម្ពុជា ឱ្យ​ល្អប្រសើរតាម​សកម្មភាព​ផ្សេងទៀត​។


កញ្ញា មុន្នី ម៉ូ​នី​តា ប្រឡង​បរ​វក​ញ្ញា Miss Grand Cambodia 2017 ទទួលបាន​ជាប់​ជ័យលា​ភី​លេខ​២ ។ ក្រោយមក​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និងទទួល​ការសរសើរ​ជា​តារា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្ព​ត និងការបង្ហាញម៉ូត​ជាច្រើន​។ សម្រាប់​ទីផ្សារ​ភាពយន្ត​វិញ​ភាព តារា​ស្រី​រូបនេះក៏​កំពុងតែ​ទទួលការងារ​សម្តែង​ជា​បន្តបន្ទាប់ សម្រាប់​រឿង​ដុំ​និង​រឿង​ភាគ​ផងដែរ​៕

Check Also

ខឹង​សមត្ថកិច្ច​ឃាត់​កុំឱ្យ​បើក​ម៉ូតូ​លឿន​ដុត​ឆេះ​ខ្ទេច​

ស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ដើម្បី​យកមក​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹក​ម៉ូត​ ខណៈពេល​ជិះ​ម៉ូតូ​លឿន​ពេក​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​។​ស្រាប់តែ​បុរស​នោះ​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ម៉ូតូ​។​ ​ករណី​ដុត​ម៉ូតូ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​នៅ​ខាងក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​)​ស្ថិត​ក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង​ខេត្តស្វាយរៀង​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​អត់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌ ក្រហម គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​។​ ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គេ​ឃើញ​មាន​សមត្ថកិច្ច​ជិះ​ដេញ​ពីក្រោយ​ហើយ​បាន​ប្រាប់​បុរស​នោះ​ឱ្យ​ឈប់​និង​កុំ​បើកបរ​លឿន​ពេក​ពីព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល​។​ស្រាប់តែ​បុរស​នោះ​និយាយ​ទំនងជា​ស្រវឹង​ថា​”​គេ​បើក​តែ​គេ​បើ​គ្រោះថ្នាក់​គ្រោះថ្នាក់​តែ​គេ​ដែរ​គ្មាន​អី​ពាក់​ពាក់ព័ន្ធ​ទេ​”​រួច​ក៏​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​មក​ដុត​ឆេះ​ហ្មត់​ហើយ​ដើរទៅ​ទិសខាងកើត​ធ្វើ​មិនដឹង​។​ បន្ទាប់ពី​ដុត​ម៉ូតូ​រួច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹកនោម​រក​ក្រែង​មាន​សា​ធាតុ​ញៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *