ព័ត៌មានថ្មីៗ
Home / ទំព័រដើម / បើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃើញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម

បើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃើញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែកឆេរ​ បែរជារកឃើញគ្រឿងញៀន​ជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស នៅរសៀលថ្ងៃទី៣ ខែមិថុនា ។

របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនានេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុក​ម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្ក​ជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមាន​កាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ​សមត្ថកិច្ច​បានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញឲ្យឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្តាស៊ី) ថ្នាំគ្រវី ។ ក្រោយមក​សមត្ថកិច្ចបានសួរចម្លើយនិងពន្លាត​ដែន​សមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះ​ ដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់​ចម្លើយសារភាពជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើ​កំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១ៈ៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវវិធាន​ការ​ជំនាញសួរចម្លើយដើម្បីបន្តរកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕

 

Check Also

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ …

Leave a Reply

Your email address will not be published. Required fields are marked *