ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប មាស ជូ​រ៉ានី យកឈ្មោះ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ទៅ​បិទបាំង​រឿងអាស្រូវ​

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប មាស ជូ​រ៉ានី យកឈ្មោះ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ទៅ​បិទបាំង​រឿងអាស្រូវ​


លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប

សៀមរាប៖​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បានឃុបឃិត​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​នៅ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង និង​បណ្ដា​ស្រុក​មួយចំនួនទៀត​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ករណី​លោក មាស ជូ​រ៉ានី ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ តា​តេះ ជីករណ្ដៅ​ដី​ទំហំ​ធំ​និង​ជ្រៅ​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខុស​បទដ្ឋាន​បច្ចេកទេស​និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវបាន​ប្រជាពលរដ្ឋ​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ដូច្នេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប និង​បក្ខពួក​គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ ព្រោះ​បណ្ដាញ​ព័ត៌មាន​នានា​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​រឿងអាស្រូវ​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ស្រាប់តែ​លោក មាស ជូ​រ៉ានី យកឈ្មោះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មក​បិទបាំង​ទង្វើ​របស់ខ្លួន​ជា​បន្តបន្ទាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ រីឯ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​ជាច្រើន​កន្លែង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ តា​តេះ និង​ឈ្មួញ​ដទៃទៀត​ជីករណ្ដៅ​ដី​ទំហំ​ធំៗ​ជ្រៅៗ គឺ​លោក មាស ជូ​រ៉ានី ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្នុងនោះ​រណ្ដៅ​ដី​ខ្លះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដូចជា រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ តា​តេះ នៅក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ជាដើម​ដូច្នេះហើយ​ទើប​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក មាស ជូ​រ៉ានី ត្រូវបាន​ទម្លាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បាន​ជ្រូត​ជ្រាប​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​រ៉ែ​និង​ថាមពល បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហេតុនេះហើយ​ទើប​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន ហើយ​យកឈ្មោះ លោក ស៊ុយ សែម ទៅប្រើ​ប្រាស់​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន​ទៀតផង​៕

Check Also

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ …

Leave a Reply

Your email address will not be published. Required fields are marked *