ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ល្បែងទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង ស្វាគមន៏អ្នកលេង សមត្ថកិច្ចពាក់ព័ន្ធបិទភ្នែក

ល្បែងទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង ស្វាគមន៏អ្នកលេង សមត្ថកិច្ចពាក់ព័ន្ធបិទភ្នែក

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

បាត់ដំបង៖ល្បែងភា្នល់ទឹកភ្លៀង កំពុងបើកដំណើរការទទួលអ្នកលេងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចពាក់ព័្ធនណាហ៊ានចេញមុខបង្រ្កាបនៅឡើយ។ចំពោះទីតាំងល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងរបស់ឈ្មោះ តាល់ ស្ថិតនៅចំណុច វាលស្រែមួយពាន់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ចពាក់ព័នក្នុង ខេត្ត បាត់ដំបង មិនហ៊ានបង្ក្រាបទេ។ព្រោះសមត្ថកិច្ចពាក់ព័នអាចទទួលកាភសក្ការៈពីមេបនល្បែងនេះ នេះដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយជាថ្នូមិនបង្ក្រាប នឹងធ្វើមិនដឹងមិនឮលើក្រុមល្បែងទឹកភ្លៀងនេះ។

តាមអ្នកលេងភ្នាល់ទឹកភ្លៀងម្នាក់បានអោយដឹងថា ​ អ្នកលេងភ្នាល់ទឹកភ្លៀងគេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ …​ ហើយការ​ចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអគារទីតាំងវិញ គឺមិន​មាន​អគារណាមួយច្បាស់លាស់​នោះ ដោយពួកគេចល័ត​ទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ។ទីតាំងដែលជាគោលដៅស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ​ ភូ ពុយ ឬ ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុក ក្នុងភូមិ​អញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ។​ ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​ខ្លាចសមត្ថកិច្ច​នោះទេ។

តាមប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានអោយដឹងថា មេល្បែងស៊ីសងនេះរបស់ លោក តាល់ ធ្វើអោយគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃ ហាក់បីដូចជាពុំមានប្រសិទ្ធិភាព។

ពាក់ព័ន្ធល្បែក្នុងស៊ីសងក្រុង បាត់ដំបង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស លោកអភិបាលខេត្ត លោកស្នងការ ​លោកមេបញ្ជាការអាវុធហត្ថ ខេត្ត ហាក់មិនយកចិត្តទុកដាក់ទាល់តែសោះចំពោះបញ្ហានេះ ។ ការដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ទាំងមូល បាននិយាយថា សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ចំពោះបន ល្បែងទឹកភ្លៀងនេះអាចកើតមានចោរលួច ចោរប្លន់ ឆក់ប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរ។ ចំណែកឯអ្នកឈ្នះចាញ់រហូតដល់រាប់ម៉ឺនដុល្លា នេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្ត នឹងល្បែងទឹកភ្លៀង ដុះស្លែដ៏ធំរបស់លោកតាល់នោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង បានគ្នារិះគន់ទៅលើលោកអភិបាលខេត្តបាត់ដំបង និងលោកស្នងការស្នងការ រួមនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថា អសមត្ថភាពក្នុងបង្រ្កាបបនល្បែងដុះស្លែរបស់មេបនល្បែង លោក តាល់ ម៉ែន ឬ យ៉ាងណា?។ តើពេលណាទើបមានចំណាត់ការចំពោះ ល្បែងទឹកភ្លៀង របស់លោក តាល់ នេះ។

ឈ្មោះតាល់ ​មេបនល្បែងលេងភ្នាល់​ទឹកភ្លៀង​ដ៏​ធំ​នេះបាន​និយាយថា​ ការ​ភ្នាល់​ទឹក​ភ្លៀង​តាម​ទម្លាប់​នៅ​ដើមខែ​ឧសភានោះទេ​​ ! ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនា នោះ ដើម្បី​ប្រមូល​ជើង​ ​ដើម្បី​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ​។ ម្យ៉ាង​វិញទៀត​ការ​បើក​នេះ​គ្រាន់តែ​ជា​ការ​ ប្រមូលប្រាក់​ ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ​សម្រាប់​ដោះស្រាយ​ ហើយចាប់ផ្ដើមពេញទី គឺក្នុងខែ​ឧសភា​ឆ្នាំ២០១៩​។​

ប្រភពពីអ្នកញៀនល្បែងបានប្រាប់ថា លោក តាល់ បានបង់លុយនិងរត់ការជូនសមត្ថកិច្ចពាក់ព័ន្ធ ដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ។ ហើយអ្នកញៀនល្បែងនោះបានបន្តទៀតថា សូម្បីតែលោកអភិបាលខេត្ត លោកស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏មិនហ៊ានបង្រ្កាបល្បែងស៊ីសងលោក តាល់ ដុះស្លែនេះដែរ ។

ប្រភពពីប្រជាពលរដ្ឋបានិយាយថាចាប់តាំងពីល្បែងភ្នាល់ទឹកភ្លៀង និងមានបង្កប់បៀរ អាប៉ោងលេង ជារាល់ថ្ងៃនេះ គឺមានការកើតចោរលួចបណ្តើរៗ ដោយសារតែមានល្បែងស៊ីសងកើតឡើងបែបនេះ។ ពួកគាត់ទទូចសូមអំពាវនាវ ដល់ សម្តេច ក្រឡា ហោម ស ខេង និងស្ថាប័នមានសមថកិច្ចថ្នាក់ជាតិ មេត្តាជួយអន្តរាគមន៍ដល់អាជ្ញាធរខេត្តដើម្បីទប់ស្កាត់ល្បែងទឹកភ្លៀងនេះជាបន្ទាន់ ព្រោះគ្មានអ្នកបង្រ្កាបនោះឡើយ។

ទាក់ទង់ព័ត៌មាននេះ នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៩ គេហទំព័រ ភ្នំមាស មិនសុំការបំភ្លឺពីលោកអ្នកភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធបានទេ៕

 

Check Also

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ …

Leave a Reply

Your email address will not be published. Required fields are marked *