ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ខឹង​សមត្ថកិច្ច​ឃាត់​កុំឱ្យ​បើក​ម៉ូតូ​លឿន​ដុត​ឆេះ​ខ្ទេច​

ខឹង​សមត្ថកិច្ច​ឃាត់​កុំឱ្យ​បើក​ម៉ូតូ​លឿន​ដុត​ឆេះ​ខ្ទេច​

ស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ដើម្បី​យកមក​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹក​ម៉ូត​ ខណៈពេល​ជិះ​ម៉ូតូ​លឿន​ពេក​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​។​ស្រាប់តែ​បុរស​នោះ​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ម៉ូតូ​។​

​ករណី​ដុត​ម៉ូតូ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​នៅ​ខាងក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​)​ស្ថិត​ក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង​ខេត្តស្វាយរៀង​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​អត់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌ ក្រហម គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​។​

ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គេ​ឃើញ​មាន​សមត្ថកិច្ច​ជិះ​ដេញ​ពីក្រោយ​ហើយ​បាន​ប្រាប់​បុរស​នោះ​ឱ្យ​ឈប់​និង​កុំ​បើកបរ​លឿន​ពេក​ពីព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល​។​ស្រាប់តែ​បុរស​នោះ​និយាយ​ទំនងជា​ស្រវឹង​ថា​”​គេ​បើក​តែ​គេ​បើ​គ្រោះថ្នាក់​គ្រោះថ្នាក់​តែ​គេ​ដែរ​គ្មាន​អី​ពាក់​ពាក់ព័ន្ធ​ទេ​”​រួច​ក៏​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​មក​ដុត​ឆេះ​ហ្មត់​ហើយ​ដើរទៅ​ទិសខាងកើត​ធ្វើ​មិនដឹង​។​


បន្ទាប់ពី​ដុត​ម៉ូតូ​រួច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹកនោម​រក​ក្រែង​មាន​សា​ធាតុ​ញៀន​៕

Check Also

លក់​ក្រពើ​ចោល​ទាំងអស់​៖ក្រោយកុមារី​រងគ្រោះ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​សម្រេចចិត្ត​លក់​ក្រពើ​ចោល​ទាំងអស់​

សៀមរាប៖ឪពុក​កុមារី​រងគ្រោះ​ដែល​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើ​ហើយ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​នៅសល់​ត្រឹមតែ​ត្រឹម​លលា​ដ៏​ក្បាល​នោះ បានសម្រេច​ចិត្ត​លក់​ក្រពើ​ក្នុង​អាង​ចិញ្ចឹម​ចោល​ទាំងអស់ ព្រោះតែ​ការធ្វេសប្រហែស​មួយ​ពព្រិច​ភ្នែក​ធ្វើ​ឲ្យ​បាត់បង់​កូនស្រី​ជាទី​ស្រលាញ់​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក រឹម រដ្ឋ ជា​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​ ឪពុក​កុមារី​រងគ្រោះ​ដែល​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើ ហើយ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​ សម្រេចចិត្ត​លក់​ក្រពើ​ក្នុង​អាង​ចិញ្ចឹម​ចោល​ទាំងអស់​ ​ ​លោក រឹម …

Leave a Reply

Your email address will not be published. Required fields are marked *