ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ចម្ងល់៖តើក្រុមហ៊ុន ​Huawei នៅមានទំនុចចិត្ត សហការជាមួយអាមេរិកទៀតឬទេ?

ចម្ងល់៖តើក្រុមហ៊ុន ​Huawei នៅមានទំនុចចិត្ត សហការជាមួយអាមេរិកទៀតឬទេ?

ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន អាមេរិក បន្តសហការរកស៊ីជាមួយ ក្រុមហ៊ុន Huawei ដដែល ដើម្បីកាត់បន្ថយភាពតានតឹង ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន ហួវាយទើបជាអ្នកសម្រេចរឿងនោះ វិញម្តង ។

បច្ចុប្បន្ន ក្រុមហ៊ុន​Huawei ​បានបង្កើតគំរោងប្រប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ​​Hongmeng OS ​ក្រោយពេល អាមេរិក ហាមក្រុមហ៊ុននេះប្រើប្រាស់ Android ​របស់​Google ។

នៅពេលនេះក្រុមហ៊ុនអាមេរិក Google ដែលជាម្ចាស់នៃប្រព័ន្ធដំណើការ Android អាចបន្តការរកស៊ី ជាមួយក្រុមហ៊ុនយក្សចិន Huawei ដដែល ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាស នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន ។

ទោះបីជាបែបនេះក្តី ការសម្រេចចិត្តគឺត្រូវរង់ចាំ Huawei ជាអ្នកសម្រេចវិញថា តើក្រុមហ៊ុននេះចង់បន្តគំរោង ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS និង Ark OS ឬក៏ចង់បន្តជាវសេវាកម្មពី Google ដដែល ។ ប៉ុន្តែបើតាមអ្វីដែលគេចាំមិនភ្លេចទេនោះ ក្រុមហ៊ុន Huawei ធ្លាប់បញ្ជាក់ជាច្រើនដងរួចមកហើយ ខ្លួនបានស្វែងយល់អំពីផលលំបាក នៃក្រុមហ៊ុនជាមិត្តទាំងអស់នៅអាមេរិកដែលត្រូវបានបង្ខំចិត្តឲ្យផ្តាច់ទំនាក់ទំនង ជាមួយ Huawei ប៉ុន្តែក្រុមហ៊ុនចិនមួយនេះនៅតែចង់បានប្រព័ន្ធប្រតិបត្តិការ Android និង Windows ជាអាទិភាព ដើម្បីបំពេញតម្រូវការដល់អថិជនសកល ជាពិសេសនៅទ្វីបអឺរ៉ុប អាមេរិកឡាទីន និងអាស៊ីដែលជាទីផ្សារធំៗ របស់ខ្លួននៅក្រៅប្រទេស ដែលស្រឡាញ់ Android និង Windows ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះគេនៅមិនទាន់ដឹងថា តើក្រុមហ៊ុន Huawei នឹងអាចមានការ សម្រេចចិត្តថ្មីទៀតនោះឡើយ ប៉ុន្តែអ្ន កវិភាគកន្លងមកធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Huawei ទំនងជាអាចយក Hongmeng OS សម្រាប់អថិជននៅក្នុងប្រទេសចិន ដោយសម្រួលឲ្យមានប្រព័ន្ធអេកូឡូជិខលជិតស្និទ្ធជាមួយ Android ។ ដោយឡែក សម្រាប់ Ark OS ដែលត្រៀមសម្រាប់អថិជនអន្តរជាតិវិញ គឺជាអាចក្លាយជាជម្រើសវិញថា តើអថិជនបរទេសនោះចង់បាន Android ឬ Ark OS សម្រាប់ទូរស័ព្ទ Huawei របស់ពួកគេ ។

សម្រាប់ព័ត៌មានលម្អិត និងផលិតផលថ្មីៗរបស់ Huawei នឹងត្រូវរង់ចាំរហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ដែលជាពេលក្រុមហ៊ុនចិននេះ គ្រោង និងបញ្ចេញ Huawei Mate 30 series និង Huawei Mate X (ទូរស័ព្ទបត់អេក្រង់ដំបូង) ហើយក្រុមហ៊ុនបានប្រកាសរួចទៅហើយថា ស៊េរីថ្មីៗទាំងពីរនឹងដំណើរការដោយ ប្រព័ន្ធ ដំណើរការ Android ចុងក្រោយ (Q) ។ បន្ថែមពីនេះទូរស័ព្ទស៊េរី Mate 20, P 30 ព្រមទាំង Honor និង Nova ស៊េរីខ្ពស់ៗផ្សេងទៀត ក៏នឹងទទួលបានការ Update ទៅ Android Pie ផងដែរ៕

Check Also

ខឹង​សមត្ថកិច្ច​ឃាត់​កុំឱ្យ​បើក​ម៉ូតូ​លឿន​ដុត​ឆេះ​ខ្ទេច​

ស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ដើម្បី​យកមក​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹក​ម៉ូត​ ខណៈពេល​ជិះ​ម៉ូតូ​លឿន​ពេក​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​។​ស្រាប់តែ​បុរស​នោះ​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ម៉ូតូ​។​ ​ករណី​ដុត​ម៉ូតូ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​នៅ​ខាងក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​)​ស្ថិត​ក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង​ខេត្តស្វាយរៀង​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​អត់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌ ក្រហម គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​។​ ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គេ​ឃើញ​មាន​សមត្ថកិច្ច​ជិះ​ដេញ​ពីក្រោយ​ហើយ​បាន​ប្រាប់​បុរស​នោះ​ឱ្យ​ឈប់​និង​កុំ​បើកបរ​លឿន​ពេក​ពីព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល​។​ស្រាប់តែ​បុរស​នោះ​និយាយ​ទំនងជា​ស្រវឹង​ថា​”​គេ​បើក​តែ​គេ​បើ​គ្រោះថ្នាក់​គ្រោះថ្នាក់​តែ​គេ​ដែរ​គ្មាន​អី​ពាក់​ពាក់ព័ន្ធ​ទេ​”​រួច​ក៏​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​មក​ដុត​ឆេះ​ហ្មត់​ហើយ​ដើរទៅ​ទិសខាងកើត​ធ្វើ​មិនដឹង​។​ បន្ទាប់ពី​ដុត​ម៉ូតូ​រួច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹកនោម​រក​ក្រែង​មាន​សា​ធាតុ​ញៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *