ព័ត៌មានថ្មីៗ
Home / ទំព័រដើម / រដ្ឋបាលខេត្តសៀមរាប ចុះបិទការដ្ឋានជីកដីមួយកន្លែង ដែលគ្មា​នច្បាប់អនុ​ញ្ញាត ស្ថិតនៅ​ស្រុកប្រាសាទបាគង​ ក្រោយធ្វើអាជីវកម្ម៤ ខែជីកចង់ដល់ក្បាលប្រែត

រដ្ឋបាលខេត្តសៀមរាប ចុះបិទការដ្ឋានជីកដីមួយកន្លែង ដែលគ្មា​នច្បាប់អនុ​ញ្ញាត ស្ថិតនៅ​ស្រុកប្រាសាទបាគង​ ក្រោយធ្វើអាជីវកម្ម៤ ខែជីកចង់ដល់ក្បាលប្រែត

សៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២កក្កដា បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៩នេះ មន្ទីររ៉ែនិង ថាមពលខេត្តសៀមរាប និង ក​ម្លាំងនគរបា​លសេដ្ឋកិច្ចខេ​ត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ ​រ៉ែ និង ថាមពលខេត្ត​ ដោយរួមសហការជាមួយ គណៈបញ្ជាការឯ​កភាពរដ្ឋបា​លស្រុកប្រាសាទ​បាគង ដឹកនាំ​ដោយលោក​ សូរ ប្លាតុង អភិបាលនៃគណៈអភិបាល​ស្រុកប្រាសាទ​បាគង បានចុះបិទការដ្ឋា​នរណ្តៅដីមួ​យកន្លែង ដែលគ្មាន​ច្បាប់អនុញ្ញា​ត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រ​ពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀ​មរាប។

តាមកា​របញ្ជាក់របស់​លោកមេ​ភូមិ បានឲ្យ​ដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើ​អាជីវ​កម្មជីក​ដី អស់រយៈពេលជាង៤ខែហើ​យ។ ក្នុងនោះ​ដែរ លោក សូរ ប្លាតុង ក៏បានឲ្យដឹ​ងផងដែរ​ថា ការដ្ឋានមួយ​នេះ គឺមិន​បានសុំច្បាប់អនុញ្ញាត​ពីអាជ្ញាធ​រ ឬ មន្ទីរ​ជំនាញណា​មួយឡើ​យ លោកបា​នបន្តទៀ​តថា ក្នុង​រយៈពេល​កន្លង​មក ស្រុក​បានឲ្យម​ន្ត្រីជំនា​ញ ចុះម​កធ្វើការផ្អាក មិនឲ្យធ្វើ​អាជីវកម្មជីក​ដី ដោយខុសច្បា​ប់ ចំនួន​២ដងរួច​មកហើយ​ ដើមី្បឲ្យម្ចា​ស់ការដ្ឋាន ទៅធ្វើច្បាប់​ទន្លាប់ ឲ្យបានត្រឹ​មត្រូវផ​ងដែរ​ ។ តែបែរជាម្ចាស់​ការដ្ឋា​ននេះ មិនគោរពកា​រហាម ​ឃាត់រប​ស់មន្ត្រីជំ​នាញ ថែមទាំងបន្ត​ធ្វើការជី​កកកាយដី​ដដែល​ ។

ក្នុងកា​រចុះពិ​និត្យកា​រដ្ឋាននោះ​ លោក មាស ជូរ៉ានី ក៏បានធ្វើ​ការណែនាំ​មួយចំនួ​ន ដោយ​បានគូស​បញ្ជាក់ថា​ មន្ទីរ មានបំ​ណងឲ្យកា​រធ្វើអាជីវក​ម្មធនធានរ៉ែទាំងអស់ ត្រូវមា​នច្បា​ប់ត្រឹមត្រូ​វ និង ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញា​ប័ណ្ណ ឲ្យខាង​តែបាន និង បញ្ឈប់រាល់​ការអនុវត្ត​ខុសច្បាប់ ​បើនៅតែអនុវត្តន៍ខុស គឺត្រូវ​ទទួលកំហុ​សចំពោះ​មុនច្បាប់​ជាធរមា​ន ។ ក្នុង នោះដែរលោ​កក៏បានឲ្យ​ដឹងថា ការ​ដ្ឋានរណ្តៅ​ដីស្ថិតនៅ​ក្នុងស្រុងប្រា​សាទបាគង មានចំនួ​ន៤កន្លែង​ តែមានច្បាប់អ​នុញ្ញាតតែ​ ៣រណ្តៅទេ​ ហើយក៏បា​នកំពុងធ្វើ​អាជីវក​ម្មតែ១រ​ណ្តៅប៉ុណ្ណោះ ​តែចំពោះការ​ដ្ឋានរណ្តៅដី​ ទីតាំងនេះ ពុំបានសុំ​អនុញ្ញាតច្បា​ប់ឡើយ។

នុងនោះដែរ ក្រុមកា​រងារ ក៏បា​នធ្វើកំណ​ត់ហេតុ​ និង កិច្ចសន្យាជាមួយ​ម្ចាស់ការ​ដ្ឋាន ដោយ​បញ្ឈប់ស​កម្មភាពក្នុ​ង ការជី​កយកអា​ចម៍ដី និង​ ត្រូវទៅ​ធ្វើការបង់​ផាកពិន័​យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោ​ធនកម្ម​ ស្តីពីច្បា​ប់ ការគ្រប់ គ្រង និង ការធ្វើ​អាជីវក​ម្មធនធានរ៉ែ​) ។ ក្នុងនោះដែរ ក្រុមការ​ងារ ក៏បាន​ធ្វើការបិទឃ្លុំបេ ( អេស្កាវ៉ា​ទ័រ) ចំនួន៤គ្រឿង​ និងរថ​យន្ត ទាំង៩គ្រឿង​ មិនឲ្យធ្វើ​សកម្មភាព​មួយរយៈ​ រហូតដ​ល់មានច្បាប់​អនុញ្ញាតពី​ខេត្ត ឬ ក្រសួង ទើបអាចយកគ្រឿងចក្រទាំ​ងនេះ ទៅធ្វើអាជីវ​កម្មវិញបាន៕

Check Also

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ …

Leave a Reply

Your email address will not be published. Required fields are marked *