ព័ត៌មានថ្មីៗ
Home / ទំព័រដើម / លក់​ក្រពើ​ចោល​ទាំងអស់​៖ក្រោយកុមារី​រងគ្រោះ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​សម្រេចចិត្ត​លក់​ក្រពើ​ចោល​ទាំងអស់​

លក់​ក្រពើ​ចោល​ទាំងអស់​៖ក្រោយកុមារី​រងគ្រោះ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​សម្រេចចិត្ត​លក់​ក្រពើ​ចោល​ទាំងអស់​

សៀមរាប៖ឪពុក​កុមារី​រងគ្រោះ​ដែល​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើ​ហើយ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​នៅសល់​ត្រឹមតែ​ត្រឹម​លលា​ដ៏​ក្បាល​នោះ បានសម្រេច​ចិត្ត​លក់​ក្រពើ​ក្នុង​អាង​ចិញ្ចឹម​ចោល​ទាំងអស់ ព្រោះតែ​ការធ្វេសប្រហែស​មួយ​ពព្រិច​ភ្នែក​ធ្វើ​ឲ្យ​បាត់បង់​កូនស្រី​ជាទី​ស្រលាញ់​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក រឹម រដ្ឋ ជា​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

ឪពុក​កុមារី​រងគ្រោះ​ដែល​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើ ហើយ​ត្រូវ​សត្វ​ក្រពើ​ខាំ​ស៊ី​
សម្រេចចិត្ត​លក់​ក្រពើ​ក្នុង​អាង​ចិញ្ចឹម​ចោល​ទាំងអស់​

​លោក រឹម រដ្ឋ បាន​បញ្ជាក់ថា កូនស្រី​អាយុ​ពីរ​ឆ្នាំ​រប​សើ បាន​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើ ហើយ​ត្រូវ​សត្វ​ក្រពើ​ខាំត្របាក់ រហូត​បាត់បង់​ជីវិត​សល់​ត្រឹមតែ​ត្រឹម​លលា​ដ៏​ក្បាល​យកមក​ធ្វើបុណ្យ​តែប៉ុណ្ណោះ​។​ភាពរន្ធត់​មេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា កន្លងទៅនេះ ស្ថិតនៅ​អាង​ចិញ្ចឹម​ក្រពើ​របស់គាត់​ផ្ទាល់​ក្នុងភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​

កុមារី​រងគ្រោះ​ឈ្មោះ រ៉​ម រដ្ឋ​នារី អាយុ​២​ឆ្នាំ កើត​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ រស់នៅ ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជា​កូនស្រី​ដំបូង​របស់លោក រឹម រដ្ឋ និង​លោកស្រី នល់ សុ​លី​។​

​ឪពុក​កុមារី​រងគ្រោះ​បានសម្រេច​ចិត្ត​លក់​ក្រពើ​ក្នុង​អាង​ចិញ្ចឹម មាន​ចំនួន​៦០​ក្បាល​ចោល​ទាំងអស់ ក្រោយ​ពេលដែល​ធ្វើបុណ្យ​៧​ថ្ងៃ​រួចរាល់​។ ការលក់​ក្រពើ​ចិញ្ចឹម​នេះ​គឺ​ដោយសារតែ​លោក​និង​ក្រុមគ្រួសារ​សាច់ញាតិ​មានការ​ឈឺចាប់​សោកស្តាយ​ជា​ពន់ពេក និង​មិន​ចង់​ឲ្យ​ហេតុការណ៍​ដដែលៗ​កើតមាន​ទៀតឡើយ​។​

ករណី​ក្រពើ​ត្របាក់​ស៊ី​កុមារី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ខណៈដែល​ឪពុក​បាន​ជិះ​ម៉ូតូ ទៅ​មើល​ស្រែ​ក្នុងភូមិ ដោយ​ទុក​កុមារី​រងគ្រោះ នៅ​ជាមួយ​ម្តាយ​ដែល​ទើបតែ​សម្រាលកូន​រួច​មើល​នៅផ្ទះ​រហូតដល់​ម៉ោង​១១ បាន​ត្រឡប់មកវិញ ក៏​សួររក​កូន​ស្រាប់តែ​បាត់ រក​មិនឃើញ ហើយ​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះ នៅតែ​រក​មិនឃើញ​ក៏​ឡើងទៅ​មើល​ក្នុង​ទ្រុង​ក្រពើ​ស្រាប់តែ​ឃើញ​លលា​ដ៏​ក្បាល​មួយ នៅក្នុង​ទ្រុង​ក្រពើ ទើប​ឪពុក​កុមារ​រងគ្រោះ​ដឹងថា កូន​គាត់​បាន​ធ្លាក់ចូល​ទ្រុង​ក្រពើ ហើយ​ត្រូវ​ក្រពើ​ស៊ី​នៅសល់តែ​លលា​ដ៏​ក្បាល​តែប៉ុណ្ណោះ​៕

Check Also

ខឹង​សមត្ថកិច្ច​ឃាត់​កុំឱ្យ​បើក​ម៉ូតូ​លឿន​ដុត​ឆេះ​ខ្ទេច​

ស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់​ដើម្បី​យកមក​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹក​ម៉ូត​ ខណៈពេល​ជិះ​ម៉ូតូ​លឿន​ពេក​ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​។​ស្រាប់តែ​បុរស​នោះ​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​ម៉ូតូ​។​ ​ករណី​ដុត​ម៉ូតូ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​នៅ​ខាងក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​)​ស្ថិត​ក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង​ខេត្តស្វាយរៀង​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​អត់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌ ក្រហម គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត​យ៉ាង​លឿន​។​ ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គេ​ឃើញ​មាន​សមត្ថកិច្ច​ជិះ​ដេញ​ពីក្រោយ​ហើយ​បាន​ប្រាប់​បុរស​នោះ​ឱ្យ​ឈប់​និង​កុំ​បើកបរ​លឿន​ពេក​ពីព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល​។​ស្រាប់តែ​បុរស​នោះ​និយាយ​ទំនងជា​ស្រវឹង​ថា​”​គេ​បើក​តែ​គេ​បើ​គ្រោះថ្នាក់​គ្រោះថ្នាក់​តែ​គេ​ដែរ​គ្មាន​អី​ពាក់​ពាក់ព័ន្ធ​ទេ​”​រួច​ក៏​ផ្តួល​ម៉ូតូ​ទាញយក​ដែកកេះ​មក​ដុត​ឆេះ​ហ្មត់​ហើយ​ដើរទៅ​ទិសខាងកើត​ធ្វើ​មិនដឹង​។​ បន្ទាប់ពី​ដុត​ម៉ូតូ​រួច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​សួរនាំ​និង​ធ្វើ​តេ​ស្ក​ទឹកនោម​រក​ក្រែង​មាន​សា​ធាតុ​ញៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *