ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ ខណៈទំនាស់ដីធ្លីដ៏យូមួយនេះមិនទាន់មានសំណោះស្រាយផង។

តាមសម្ដីលោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុប្រាប់អ្នកកាសែតថា លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងជាអគ្គនាយកទូរស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។

ចំណែកប្រជាពលរដ្ឋ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , និង កំហែងយក តាមមាត្រា២៥៣នៃច្បាប់ភូមិបាល , មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

លោក កែវ រតនា ចាងហ្វាងកាសែត TN និងលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងជាអគ្គនាយកទូរស្សន៏ CPN TV

ការចាប់ខ្លួនអ្នកកាសែតនេះ សម្រាប់មហាជន និងអ្នកកាសែតច្រើនបំផុតបានសម្ដែងនូវការសោកស្ដាយ ចំពោះទង្វើកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលគាំទ្រទៅលើតែសេដ្ឋីប្រាក់ពាន់លានដុល្លា
ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង
ជុំវិញទាស់ដីធ្លីយូឆ្នាំនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងជាអគ្គនាយកទូរស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមនិង ប្រជាពលរដ្ឋ៥រូប សំណុំរឿងត្រូវបានលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជូនទៅចៅក្រមស៊ើបសួរ ឃុំខ្លួនជាបណ្ដោះអាសន្ន ។

ចំណែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែកក្កដា នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនិងការចាប់ខ្លួនលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងជាអគ្គនាយកទូរស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN រួមនិង ប្រជាពលរដ្ឋ៥រូប ផងដែរ ៕

Check Also

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ …

Leave a Reply

Your email address will not be published. Required fields are marked *