ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ តូច គ​ន្ធា ភ័យកំពុងខំប្រឹង​បិទបាំង​រឿងអាស្រូវ​ខ្លួន​ ប្រព្រិត្តិអំពើពុករលួយ រហូតសល់លុយច្រើនអោយមន្ត្រីម្នាក់ដែលជាស្រីស្នេហ៏ សង់វិឡារស់នៅយ៉ាងសុខស្រួល

ឧត្ដរមានជ័យ៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រតនាគារ​ខត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក តូច គ​ន្ធា ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក តូច គ​ន្ធា ខំប្រឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​បិទបាំងដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ហើយទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​បិទបាំង​អំពើពុករលួយ​ និង​រឿងអាស្រូវ​របស់ខ្លួន​បានទេ ព្រោះ​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួចទៅហើយ ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​ទុក​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក តូច គ​ន្ធា ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក តូច គ​ន្ធា បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ពាក់ព័ន្ធ​បាន​ចុះ​ស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក តូច គ​ន្ធា ជាច្រើន​ថ្ងៃ ប៉ុន្តែ​មិនទាន់​បង្ហាញ​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​ទេ​។ មន្ត្រីរាជការ​ក្នុង​នៅ​ខេត្តឧត្ដរមានជ័យ សង្ឃឹមថា​ក្រុមអធិការកិច្ច​នៃ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ប្រកបដោយ​តម្លាភាព ព្រោះ​ក្នុងតួនាទី​ជា​ប្រធាន​រតនាគារ​ខេត្តឧត្ដរមានជ័យ គឺ​លោក តូច គ​ន្ធា ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​។ អំពើពុករលួយ​របស់​លោក តូច គ​ន្ធា ដែល​មិនអាច​បិទបាំង​បាន​នោះ គឺ​ការ​ទាប្រាក់ទឹកតែតាម​ភាគរយ​ពី​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​សម្រាប់​មន្ទីរ​ និងរដ្ឋបាលមូលដ្ឋាន​ដល់​ទៅ​៥​ភាគរយ ហើយ​ជា​សរុប​គឺ​ច្រើន​ម៉ឺន​ដុល្លារ​ដែល​លោក តូច គ​ន្ធា យកទៅ​សាងសង់​ភូមិគ្រឹះ​ឲ្យ​ស្រី​ស្នេហ៍​របស់ខ្លួន​​។

តាម​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​សាធារណៈ​រួចមកហើយ​ថា លោក តូច គ​ន្ធា យកលុយ​បាន​ពី​អំពើពុករលួយ​ច្រើន​ម៉ឺន​ដុល្លារ​ទៅ​សាងសង់​ភូមិគ្រឹះ​ឲ្យ​ប្រពន្ធចុង​របស់​ខ្លួ​នៅក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។ ក្រោយពេល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួចមក គឺ​លោក តូច គ​ន្ធា ខំប្រឹង​ដោះសា​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ ហើយខ្លួន និងបានសូមអោយប្រពន្ធជួយចេញមុខបដិសេដថា លោកពុំមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីស្រីដែលជាកូនចៅខ្លួន ដូចអ្វីដែលបណ្ដាញព័ត៌មានដែលបានចុះផ្សាយនោះឡើយ។ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក តូច គ​ន្ធា មិនអាច​យក​ក្រដាស​ទៅ​ខ្ចប់​រងើកភ្លើង​ឲ្យ​ជិត​បានឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​នៅក្នុង​ខេត្តឧត្ដរមានជ័យ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ដកហូត​តំណែង​លោក តូច គ​ន្ធា កាន់តែ​ឆាប់​កាន់តែ​ល្អ​ ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​​បន្តទៀត ព្រោះ​ជា​គំរូ​អាក្រក់​ដល់​ប្រធាន​មន្ទីរ​រតនាគារ​ទូទាំង​ប្រទេស​ផងដែរ។

ទាក់ទងព័ត៌មាននេះ គេហទំព័រភ្នំមាស នៅល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៩នេះ ពុំអាចរកការបំភ្លឺពីលោកប្រធានរតនាគាររូបនេះបានទេ ព្រោះលោកបានប្ដូលេខទូរស័ព្ទ​៕

Check Also

ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង …

Leave a Reply

Your email address will not be published. Required fields are marked *