ឧត្ដរមានជ័យ៖ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររតនាគារខត្តឧត្ដរមានជ័យ បានឲ្យដឹងថា ក្រោយពេលរឿងអាស្រូវពុករលួយនិងរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោក តូច គន្ធា ត្រូវបានបើកកកាយជាបន្តបន្ទាប់ គឺលោក តូច គន្ធា ខំប្រឹងប្រើគ្រប់វិធី ដើម្បីបិទបាំងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។ ហើយទោះជាយ៉ាងណាលោក តូច គន្ធា មិនអាចបិទបាំងអំពើពុករលួយ និងរឿងអាស្រូវរបស់ខ្លួនបានទេ ព្រោះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ ដូច្នេះក្រសួងពាក់ព័ន្ធមិនគួរទុកឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតទេ។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក តូច គន្ធា ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ប្រភពដែលស្និទ្ធនឹងលោក តូច គន្ធា បានឲ្យដឹងថា ថ្មីៗនេះក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងពាក់ព័ន្ធបានចុះស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយរបស់លោក តូច គន្ធា ជាច្រើនថ្ងៃ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលជាផ្លូវការនៅឡើយទេ។ មន្ត្រីរាជការក្នុងនៅខេត្តឧត្ដរមានជ័យ សង្ឃឹមថាក្រុមអធិការកិច្ចនៃក្រសួងពាក់ព័ន្ធធ្វើការប្រកបដោយតម្លាភាព ព្រោះក្នុងតួនាទីជាប្រធានរតនាគារខេត្តឧត្ដរមានជ័យ គឺលោក តូច គន្ធា ប្រើអំណាចប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាង។ អំពើពុករលួយរបស់លោក តូច គន្ធា ដែលមិនអាចបិទបាំងបាននោះ គឺការទាប្រាក់ទឹកតែតាមភាគរយពីកញ្ចប់ថវិកាអភិវឌ្ឍន៍សម្រាប់មន្ទីរ និងរដ្ឋបាលមូលដ្ឋានដល់ទៅ៥ភាគរយ ហើយជាសរុបគឺច្រើនម៉ឺនដុល្លារដែលលោក តូច គន្ធា …
អានបន្តទំព័រដើម
ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ
ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ ខណៈទំនាស់ដីធ្លីដ៏យូមួយនេះមិនទាន់មានសំណោះស្រាយផង។ តាមសម្ដីលោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុប្រាប់អ្នកកាសែតថា លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងជាអគ្គនាយកទូរស្សន៏ CPN TV និងលោក កែវ រតនា ចាងហ្វាងកាសែត TN ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។ ចំណែកប្រជាពលរដ្ឋ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន …
អានបន្តខឹងសមត្ថកិច្ចឃាត់កុំឱ្យបើកម៉ូតូលឿនដុតឆេះខ្ទេច
ស្វាយរៀង៖បុរសម្នាក់ត្រូវសមត្ថកិច្ចដេញតាមឃាត់ដើម្បីយកមកសួរនាំនិងធ្វើតេស្កទឹកម៉ូត ខណៈពេលជិះម៉ូតូលឿនពេកព្រោះខ្លាចបង្កគ្រោះថ្នាក់។ស្រាប់តែបុរសនោះផ្តួលម៉ូតូទាញយកដែកកេះដុតម៉ូតូខ្លួនឯងចោលឆេះអស់សល់តែគ្រោងឆ្អឹងម៉ូតូ។ ករណីដុតម៉ូតូនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២ខែកក្តដាឆ្នាំ២០១៩នេះនៅខាងក្រោមស្ពានតាហោ(ផ្លូវវាង)ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀងខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ ក្រហម គ្មានស្លាកលេខធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន។ ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើគេឃើញមានសមត្ថកិច្ចជិះដេញពីក្រោយហើយបានប្រាប់បុរសនោះឱ្យឈប់និងកុំបើកបរលឿនពេកពីព្រោះស្ពានគេកំពុងជួសជុល។ស្រាប់តែបុរសនោះនិយាយទំនងជាស្រវឹងថា”គេបើកតែគេបើគ្រោះថ្នាក់គ្រោះថ្នាក់តែគេដែរគ្មានអីពាក់ពាក់ព័ន្ធទេ”រួចក៏ផ្តួលម៉ូតូទាញយកដែកកេះមកដុតឆេះហ្មត់ហើយដើរទៅទិសខាងកើតធ្វើមិនដឹង។ បន្ទាប់ពីដុតម៉ូតូរួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីសួរនាំនិងធ្វើតេស្កទឹកនោមរកក្រែងមានសាធាតុញៀន៕
អានបន្តលក់ក្រពើចោលទាំងអស់៖ក្រោយកុមារីរងគ្រោះត្រូវសត្វក្រពើខាំស៊ីសម្រេចចិត្តលក់ក្រពើចោលទាំងអស់
សៀមរាប៖ឪពុកកុមារីរងគ្រោះដែលធ្លាក់ចូលអាងចិញ្ចឹមក្រពើហើយត្រូវសត្វក្រពើខាំស៊ីនៅសល់ត្រឹមតែត្រឹមលលាដ៏ក្បាលនោះ បានសម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹមចោលទាំងអស់ ព្រោះតែការធ្វេសប្រហែសមួយពព្រិចភ្នែកធ្វើឲ្យបាត់បង់កូនស្រីជាទីស្រលាញ់។ នេះគឺជាការបញ្ជាក់ឲ្យដឹងពីលោក រឹម រដ្ឋ ជាឪពុករបស់ក្មេងស្រីរងគ្រោះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ ឪពុកកុមារីរងគ្រោះដែលធ្លាក់ចូលអាងចិញ្ចឹមក្រពើ ហើយត្រូវសត្វក្រពើខាំស៊ី សម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹមចោលទាំងអស់ លោក រឹម រដ្ឋ បានបញ្ជាក់ថា កូនស្រីអាយុពីរឆ្នាំរបសើ បានធ្លាក់ចូលអាងចិញ្ចឹមក្រពើ ហើយត្រូវសត្វក្រពើខាំត្របាក់ រហូតបាត់បង់ជីវិតសល់ត្រឹមតែត្រឹមលលាដ៏ក្បាលយកមកធ្វើបុណ្យតែប៉ុណ្ណោះ។ភាពរន្ធត់មេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ស្ថិតនៅអាងចិញ្ចឹមក្រពើរបស់គាត់ផ្ទាល់ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។ កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី អាយុ២ឆ្នាំ កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ រស់នៅ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាកូនស្រីដំបូងរបស់លោក រឹម រដ្ឋ និងលោកស្រី នល់ សុលី។ ឪពុកកុមារីរងគ្រោះបានសម្រេចចិត្តលក់ក្រពើក្នុងអាងចិញ្ចឹម មានចំនួន៦០ក្បាលចោលទាំងអស់ ក្រោយពេលដែលធ្វើបុណ្យ៧ថ្ងៃរួចរាល់។ ការលក់ក្រពើចិញ្ចឹមនេះគឺដោយសារតែលោកនិងក្រុមគ្រួសារសាច់ញាតិមានការឈឺចាប់សោកស្តាយជាពន់ពេក និងមិនចង់ឲ្យហេតុការណ៍ដដែលៗកើតមានទៀតឡើយ។ …
អានបន្តរដ្ឋបាលខេត្តសៀមរាប ចុះបិទការដ្ឋានជីកដីមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅស្រុកប្រាសាទបាគង ក្រោយធ្វើអាជីវកម្ម៤ ខែជីកចង់ដល់ក្បាលប្រែត
សៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២កក្កដា បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៩នេះ មន្ទីររ៉ែនិង ថាមពលខេត្តសៀមរាប និង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត ដោយរួមសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយៈពេលជាង៤ខែហើយ។ ក្នុងនោះដែរ លោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាក មិនឲ្យធ្វើអាជីវកម្មជីកដី …
អានបន្តលោក ប៉ា សុជាតិវង្ស៖ផ្សព្វផ្សាយពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍ រាជធានី ដើម្បីបង្កើនការយល់ដឹងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សា ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងក្នុងពិធី ប្រជុំផ្សព្វផ្សាយស្ដីពីដំណើរ ការរៀបចំ និងកសាងផែនការអភិវឌ្ឍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញនេះថា៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍ នៅរាជធានីនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យមានសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលទទួលជោគជ័យ។ លោក បន្ដថា៖ តាមរាជធានីខណ្ឌត្រូវមានសមត្ថភាព ការយល់ដឹង ដើម្បីចាត់ចែងធនធានរបស់ខ្លួនឲ្យប្រសើរឡើង ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងអភិបាលកិច្ចមូលដ្ឋានសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងករណីភាព ។ លោកបានបន្តថា៖ ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសបានកើតចេញពីការបោះឆ្នោតអសកលនាថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩ កន្លងមក ដែលមានលក្ខណសេរីយុត្តិធម៌ ត្រឹមត្រូវ និងមានសម្លាភាព ។ …
អានបន្តចម្ងល់៖តើក្រុមហ៊ុន Huawei នៅមានទំនុចចិត្ត សហការជាមួយអាមេរិកទៀតឬទេ?
ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន អាមេរិក បន្តសហការរកស៊ីជាមួយ ក្រុមហ៊ុន Huawei ដដែល ដើម្បីកាត់បន្ថយភាពតានតឹង ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន ហួវាយទើបជាអ្នកសម្រេចរឿងនោះ វិញម្តង ។ បច្ចុប្បន្ន ក្រុមហ៊ុនHuawei បានបង្កើតគំរោងប្រប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS ក្រោយពេល អាមេរិក ហាមក្រុមហ៊ុននេះប្រើប្រាស់ Android របស់Google ។ នៅពេលនេះក្រុមហ៊ុនអាមេរិក Google ដែលជាម្ចាស់នៃប្រព័ន្ធដំណើការ Android អាចបន្តការរកស៊ី ជាមួយក្រុមហ៊ុនយក្សចិន Huawei ដដែល ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាស នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន ។ ទោះបីជាបែបនេះក្តី ការសម្រេចចិត្តគឺត្រូវរង់ចាំ Huawei ជាអ្នកសម្រេចវិញថា តើក្រុមហ៊ុននេះចង់បន្តគំរោង ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS …
អានបន្តប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មាស ជូរ៉ានី យកឈ្មោះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅបិទបាំងរឿងអាស្រូវ
លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប សៀមរាប៖លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានឃុបឃិតឲ្យឈ្មួញជីករណ្ដៅដីខុសបទដ្ឋានបច្ចេកទេសនៅក្រុងសៀមរាប ស្រុកប្រាសាទបាគង និងបណ្ដាស្រុកមួយចំនួនទៀតត្រូវបានបើកកកាយជាបន្តបន្ទាប់។ ក្នុងនោះករណីលោក មាស ជូរ៉ានី ឃុបឃិតឲ្យឈ្មួញឈ្មោះ តាតេះ ជីករណ្ដៅដីទំហំធំនិងជ្រៅនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខុសបទដ្ឋានបច្ចេកទេសនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់។ ដូច្នេះរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប និងបក្ខពួកគឺជារឿងមិនអាចបិទបាំងបានឡើយ ព្រោះបណ្ដាញព័ត៌មាននានាផ្សព្វផ្សាយជាសាធារណៈ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា នៅពេលរឿងអាស្រូវរបស់ខ្លួនត្រូវបានបើកកកាយជាបន្តបន្ទាប់ស្រាប់តែលោក មាស ជូរ៉ានី យកឈ្មោះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មកបិទបាំងទង្វើរបស់ខ្លួនជាបន្តបន្ទាប់។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអាងមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាបង្អែកយ៉ាងរឹងមាំទើបលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ រីឯលោក ទៀ …
អានបន្តល្បែងទឹកភ្លៀង នៅកណ្ដាលក្រុងបាត់ដំបង ស្វាគមន៏អ្នកលេង សមត្ថកិច្ចពាក់ព័ន្ធបិទភ្នែក
ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 បាត់ដំបង៖ល្បែងភា្នល់ទឹកភ្លៀង កំពុងបើកដំណើរការទទួលអ្នកលេងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចពាក់ព័្ធនណាហ៊ានចេញមុខបង្រ្កាបនៅឡើយ។ចំពោះទីតាំងល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងរបស់ឈ្មោះ តាល់ ស្ថិតនៅចំណុច វាលស្រែមួយពាន់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ចពាក់ព័នក្នុង ខេត្ត បាត់ដំបង មិនហ៊ានបង្ក្រាបទេ។ព្រោះសមត្ថកិច្ចពាក់ព័នអាចទទួលកាភសក្ការៈពីមេបនល្បែងនេះ នេះដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយជាថ្នូមិនបង្ក្រាប នឹងធ្វើមិនដឹងមិនឮលើក្រុមល្បែងទឹកភ្លៀងនេះ។ តាមអ្នកលេងភ្នាល់ទឹកភ្លៀងម្នាក់បានអោយដឹងថា អ្នកលេងភ្នាល់ទឹកភ្លៀងគេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេដាក់ក្រដាស ដើម្បីស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអគារទីតាំងវិញ គឺមិនមានអគារណាមួយច្បាស់លាស់នោះ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ។ទីតាំងដែលជាគោលដៅស្ថិតនៅ ម្តុំខាងក្រោយផ្សារ ភូ ពុយ ឬ ខាងក្រោយវត្តទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកលេងបានពពាក់ពពូនគ្នាលេងយ៉ាងសប្បាយ មិនខ្លាចសមត្ថកិច្ចនោះទេ។ …
អានបន្តបើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃើញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែកឆេរ បែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស នៅរសៀលថ្ងៃទី៣ ខែមិថុនា ។ របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនានេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។ ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានកាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។ ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត …
អានបន្ត