ព័ត៌មានថ្មីៗ
Home / ទំព័រដើម (page 2)

ទំព័រដើម

មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ កំពុង​ក្លាយជាជញ្ជីញថ្លឹងលុយ ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 កំពង់ស្ពឺ៖ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថា​នី​យី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ កណ្ដោលដុំ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម និង​ដឹក​ខ្សាច់ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ដោះស្រាយ​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​រថយន្ត​ភ្លៅ​៥​ដែល​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ត្រូវបាន​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ តម្រូវ​ឲ្យ​បង់លុយ​ពី​៤​ម៉ឺន​រៀល​រហូតដល់​២០​ម៉ឺន​រៀល​ក៏មានដែរ​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការដែល​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កណ្ដោលដុំ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ជាពិសេស​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ …

អានបន្ត

អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ប្រធាន​កា​រិ​យាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក

កំពត៖រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ប្រធាន​កា​រិ​យិ​ា​ល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ជាបន្ទាន់​។ ដោយហេតុថា ប្រសិនបើ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ទេនោះ​គឺ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​នោះទេ​។ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ គឺ​ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ដោយសារ​មាន​កិច្ចសហការ​ជាមួយ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ទើប​លោក យី …

អានបន្ត

តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន ទទួល​ការសរសើរ​

ភ្នំពេញ​៖ តារា​ម៉ូ​ដែល​ម្នាក់​ឈ្មោះ មុន្នី ម៉ូ​នី​តា ជា​មនុស្ស​ស្រឡាញ់​បរិស្ថាន​ បាន​បញ្ចេញកម្លាំង​ជួយ​ការងារ​សង្គម​ដោយបាន​ជួយ​ដាំ​កូនឈើនៅ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទីនោះ​មាន​សោ​ភ័​ណភាព​និង​បរិស្ថាន​ល្អ ត្រូវ​អ្នកគាំទ្រ​សរសើរ​និង​ពេញចិត្ត​ចំពោះសកម្មភាព​នេះ​។​ ​តារា​ស្រី​ល្បី​រូបនេះ​បានឱ្យដឹងថា ថ្ងៃនេះ​បញ្ចេញ​កម្លាំ​ពលកម្ម ហើយ​ក៏បាន​ចូលរួមដាំ​ដើមឈើ​នៅ​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​លោក ប៉ែន រ័ត្ន ព្រមទាំង​សិល្បករ និង​សិល្បការិ​នី​។​ ​ការបញ្ចេញ​កម្លាំងកាយ​ក្នុង​ស្មារតី​ស្រឡាញ់​បរិស្ថាន​ជួយ​ដាំ​កូនឈើ​នេះ ជា​គំនិតល្អ និង​ជា​សកម្មភាពដែលជា​គំរូ​មួយ​សម្រាប់​មហាជន យុវវ័យ និង​ជាពិសេស​ក្មេងៗ​។ គំនិត​ចូលរួមចំណែក​ដាំ​កូនឈើ​នេះ ត្រូវបាន​អ្នកគាំទ្រ​នាង​សរសើរ និងពេញចិត្ត​ជាខ្លាំង ហើយក៏​សំណូមពរ​ដល់​តារា​ល្បី មុន្នី ម៉ូ​នី​តា បន្ត​គំនិត​ចេះ​ដាំ​កូនឈើ​ជា​ប្រយោជន៍បរិ​ស្ថា​ន​និង​ក្នុង​សហគមន៍​ផងដែរ​។​ ​ជាមួយគ្នា​នោះ តារា​ស្រី​រាង​ខ្ពស់​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​បន្ថែម​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​ថា នាង​នឹង​បន្ត​ចូលរួម​សកម្មភាព​ជួយ​សង្គម មិន​ត្រឹមតែការជួយដាំ​ដើមឈើ​ឡើយ​ នៅមាន​សកម្មភាព​សប្បុរ​ស​ធម៌​ជាច្រើន​ទៀត​ដែល​នាង​លះបង់​ពេលវេលា​ធ្វើ​។ លើក​នេះ​គ្រាន់តែ​ទឹកចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ​នាង​នឹង​បន្ត​ជួយ​ដល់​សង្គម​កម្ពុជា ឱ្យ​ល្អប្រសើរតាម​សកម្មភាព​ផ្សេងទៀត​។ កញ្ញា មុន្នី ម៉ូ​នី​តា ប្រឡង​បរ​វក​ញ្ញា Miss Grand Cambodia 2017 ទទួលបាន​ជាប់​ជ័យលា​ភី​លេខ​២ ។ ក្រោយមក​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និងទទួល​ការសរសើរ​ជា​តារា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្ព​ត …

អានបន្ត

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​ តាម​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជន​ប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​អូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែល គាត់​បាន​នាំ​ពលករ​ចេញពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ចំនួន​០៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។ តែ​ពេល​នាំ​ចូលមក​ត្រូវ​មន្ត្រី​ប្រចាំការ នៅ​ក្បាលស្ពាន ឃាត់ខ្លួន​បាន​រួច​បញ្ជូនមក ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាកសួរ​។​ ​សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖ គាត់​បាន​សារភាព​ទទួលកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​បានធ្វើ​កិច្ចសន្យា បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ យើង​បាន​អនុញ្ញាតិ …

អានបន្ត

ស្នងការ​ខេត្ត​ស្វាយរៀង​ កឹង ​ឃ​ន ត្រូវមន្ត្រីនគរបាលលើកគ្នាប្ដឹងលើកទី២ កើនឡើងជិត៤០នាក់ ពីមុន២០នាក់

លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង ដែលត្រូវក្រុមនគរបាល​ជិត​៤០​នាក់ប្ដឹងអោយតំណែង ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ស្វាយរៀង៖ក្រុមនគរបាល​ជិត​៤០​នាក់ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង បានរួម​គ្នា​ប្តឹង​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង ដែលជាមេរបស់ខ្លួនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយក្រុមនគរបាល​ទាំងនោះ ក៏បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​សំណើ​មួយទៀត ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដកស្នងការរូបនេះចេញពី​តំណែង​ថែមទៀត។ នៅខែមុនស្នងការ​ខេត្តស្វាយរៀង ​លោក កឹង ឃ​ន ត្រូវនគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋចោទ ​ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​ខាងកើត​មួយ​នេះ​។ ដោយក្រុមអ្នកប្ដឹងបាន​អះអាង​ថា ស្នងការ​រូបនេះ​បាន​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​ ​នៅ​ថ្ងៃទី​១៣ ខែ​មីនា​ឆ្នាំ​២០១៩​កន្លងទៅនេះ ​ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង បានអំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ឆ្នាំ​មកហើយ …

អានបន្ត

មេបញ្ជាការនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ នៅស្រុក​អូរ​យ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម ជាថ្នូនិងប្រាក់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 រតនគិរី៖លោកមេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ ​លោកមេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ វ៉ាន សាក់ ឃុប​ឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណីលោកបួន សេងសុពិ​សិ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក វ៉ាន សាក់ មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ បើកដៃឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺមានភ្លើងខៀវពីថ្នាក់លើរបស់ពួកគេផងដែរ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​នៅ​ចំណុច​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង មាន​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ លោក វ៉ាន សាក់ និង​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ គឺ​លោកបួន សេងសុពិ​សិទ្ធ តែម្តង​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក បួន សេងសុពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ …

អានបន្ត

អាជ្ញាធរ ឃុំ ស្រុក បើកដៃ​ឲ្យ​ឈ្មួញ​ ជា កុយ ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល រំលោភច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 កណ្ដាល៖ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ចាត់វិធានការ​ផ្អាក​អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ព្រោះបច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ជា កុយ បាន​យក​លេស​​ស្ដារ​ត្រពាំង​ដើម្បី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ការពិត​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី និង​ដឹកជញ្ជូន​អាចម៍ដី​លក់​ប្រមូល​លុយ​បាន​រាប់សែន​ដុល្លារ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ករណីនេះបើគ្មានការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ម្កាក់ និង​ពី​​អភិបាលស្រុក​អង្គស្នួល ទេ គឺ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​យក​លេស​នៃ​ការស្ដារ​ត្រពាំង​ដើម្បី​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ត្នោត បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល បាន​តម្រូវ​ឲ្យ​ឈ្មួញ​ឈ្មោះ ជា កុយ ជីករណ្ដៅ​ដី​ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ជា កុយ …

អានបន្ត

មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​ធ្ងន់ធ្ងដោយមានការឃុបឃិតពីមន្ត្រីមានអំណាច

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ស្ទឹងត្រែង៖​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ប្រទេសវៀតណាមយ៉ាង​រលូន​ ដោយពុំមានការបង្រ្កាប់ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវបាន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចូលក្នុង​បរិវេណ​បាត​អាង​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ហើយការដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ​។   ​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថា ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺជា​ឱកាស​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​តែម្តង​។ …

អានបន្ត

ធ្លាយរឿងអាស្រូវប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ACU គួរស្រាវជ្រាវ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ឧត្ដរមានជ័យ៖ឯកសារបែកធ្លាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានចោទប្រកាន់ទៅលើលោក​ រស់​ ផល្លា​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ខេត្តឧត្ដរមានជ័យ​ និងអនុប្រធាន​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្មោះ អួន​ ហឿប​ ថា  បានទាមទាយកប្រាក់​រជ្ជទេយ្យ​ ៥ភាគរយ និងប្រាក់លទ្ធកម្ម ពីមន្ទីរពាក់ពន្ធជុំវិញខេត្ត ក្រុងស្រុក​ ឃុំ​ សង្កាត់ រួមនិងក្រុមហ៊ុន មួយចំនួនដែលដេញបានថ្លៃបាន ក្នុងការផ្គត់ផ្គង់ទំនិញសម្ភារះ និងសំណង់ជូនអង្គភាពរដ្ឋនៅក្នុងខេត្តខ្លួន។ ប្រភពបានបង្ហើបថា ការកាត់ប្រាក់រជ្ជទេយ្យ៥ភាគរយ និងប្រាក់លទ្ធកម្ម​ គឺចាប់តាំងពីលោក រស់ ផល្លា និងឈ្មោះ​ អួន​ ហឿប​ ចូលបម្រើការងារនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យរហូតមក ។ ឯកសារបែកធ្លាយមួយច្បាប់ បានសរសេរថា លោក​ អួន​ហឿប​ អនុប្រធានមន្ទីរសេដ្ឋ និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រមូល​ប្រាក់​ទាំង​ …

អានបន្ត

ផ្សារកាណាស៊ីធី៖មេឆ្នោតវៀតណាមម្នាក់ផ្គើននឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ​៖​ ទីតាំងឆ្នោតវៀតណាមមួយកន្លែងដែលស្ថិតនៅជុំវិញផ្សារការណាស៊ីធី​ សង្កាត់ចោមចៅ​ទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កំពុងតែដំណើការយ៉ាងរលូន ផ្គើននឹងសមត្ថកិច្ច ក្នុងមូលដ្ឋាន ។ទីតាំងឆ្នោតវៀតណាមមួយនេះត្រូវបានគេដាក់ការសង្ស័យថា មានទាំងកម្លាំងមានសមត្ថកិច្ចកាងទៀតផង ។ ចំពោះលោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែងតែបង្ក្រាបរាល់បទល្មើសក្នុងមូលរដ្ឋានរបស់ខ្លួន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ប៉ុន្តែមេឆ្នោតដែលល្បីឈ្មោះមួយនេះ នៅតែផ្គើននឹងបទបញ្ជាដោយអាងមានអ្នកធំនៅពីក្រោយខ្នងឬយ៉ាងណា ? ។ ដូចនេះ ប្រជាពលរដ្ឋសំណូមពរដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន មេត្តាបង្ក្រាបរាល់បទល្មើសដូចជាឆ្នោតវៀតណាមនេះជាដើម ចៀសវៀងកើតបទល្មើសក្នុងមូលដ្ឋាន។ សូមរំលឺកថា កន្លងមកលោក​ លោក​ ស​ ថេត​ ស្នងការនគរបាលរាជធានី​ បានប្រកាសតាមបណ្តាខណ្ឌទាំង១២​ ឲ្យពង្រឹង និងបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួនជៀសវាងកើតបទល្មើស៕  

អានបន្ត