ព័ត៌មានថ្មីៗ
Home / ព័ត៌មានជាតិ

ព័ត៌មានជាតិ

មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​​​ ខឹម ​ចិ​ត្រា​ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​ រឿង​​ពុករលួយ​​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។ កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​ តាម​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជន​ប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​អូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែល គាត់​បាន​នាំ​ពលករ​ចេញពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ចំនួន​០៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។ តែ​ពេល​នាំ​ចូលមក​ត្រូវ​មន្ត្រី​ប្រចាំការ នៅ​ក្បាលស្ពាន ឃាត់ខ្លួន​បាន​រួច​បញ្ជូនមក ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាកសួរ​។​ ​សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖ គាត់​បាន​សារភាព​ទទួលកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​បានធ្វើ​កិច្ចសន្យា បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ យើង​បាន​អនុញ្ញាតិ …

អានបន្ត

ស្នងការ​ខេត្ត​ស្វាយរៀង​ កឹង ​ឃ​ន ត្រូវមន្ត្រីនគរបាលលើកគ្នាប្ដឹងលើកទី២ កើនឡើងជិត៤០នាក់ ពីមុន២០នាក់

លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង ដែលត្រូវក្រុមនគរបាល​ជិត​៤០​នាក់ប្ដឹងអោយតំណែង ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ស្វាយរៀង៖ក្រុមនគរបាល​ជិត​៤០​នាក់ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង បានរួម​គ្នា​ប្តឹង​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង ដែលជាមេរបស់ខ្លួនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយក្រុមនគរបាល​ទាំងនោះ ក៏បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​សំណើ​មួយទៀត ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដកស្នងការរូបនេះចេញពី​តំណែង​ថែមទៀត។ នៅខែមុនស្នងការ​ខេត្តស្វាយរៀង ​លោក កឹង ឃ​ន ត្រូវនគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋចោទ ​ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​ខាងកើត​មួយ​នេះ​។ ដោយក្រុមអ្នកប្ដឹងបាន​អះអាង​ថា ស្នងការ​រូបនេះ​បាន​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​ ​នៅ​ថ្ងៃទី​១៣ ខែ​មីនា​ឆ្នាំ​២០១៩​កន្លងទៅនេះ ​ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង បានអំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ឆ្នាំ​មកហើយ …

អានបន្ត

មេបញ្ជាការនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ នៅស្រុក​អូរ​យ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម ជាថ្នូនិងប្រាក់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 រតនគិរី៖លោកមេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បួន សេងសុពិ​សិទ្ធ ​លោកមេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ វ៉ាន សាក់ ឃុប​ឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណីលោកបួន សេងសុពិ​សិ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក វ៉ាន សាក់ មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ បើកដៃឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺមានភ្លើងខៀវពីថ្នាក់លើរបស់ពួកគេផងដែរ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​យ៉ា​ទុង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​នៅ​ចំណុច​ច្រករបៀង​ភូមិ​ឡុំ ឃុំ​យ៉ា​ទុង មាន​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​មេ​ប៉ុស្ដិ៍​ច្រករបៀង​ភូមិ​ឡុំ លោក វ៉ាន សាក់ និង​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ គឺ​លោកបួន សេងសុពិ​សិទ្ធ តែម្តង​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក បួន សេងសុពិ​សិទ្ធ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ …

អានបន្ត

អាជ្ញាធរ ឃុំ ស្រុក បើកដៃ​ឲ្យ​ឈ្មួញ​ ជា កុយ ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល រំលោភច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 កណ្ដាល៖ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ព្រមទាំង​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ចាត់វិធានការ​ផ្អាក​អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ព្រោះបច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ជា កុយ បាន​យក​លេស​​ស្ដារ​ត្រពាំង​ដើម្បី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​ការពិត​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី និង​ដឹកជញ្ជូន​អាចម៍ដី​លក់​ប្រមូល​លុយ​បាន​រាប់សែន​ដុល្លារ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ករណីនេះបើគ្មានការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ម្កាក់ និង​ពី​​អភិបាលស្រុក​អង្គស្នួល ទេ គឺ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​យក​លេស​នៃ​ការស្ដារ​ត្រពាំង​ដើម្បី​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ត្នោត បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល បាន​តម្រូវ​ឲ្យ​ឈ្មួញ​ឈ្មោះ ជា កុយ ជីករណ្ដៅ​ដី​ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ជា កុយ …

អានបន្ត

ថ្លើមធំ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា លួចដីអ្នកដទៃ ពុះជាឡូត៏លក់ កំពុងប្រឈមមុខផ្លូវច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ព្រះសីហនុ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ ពេលនេះបានទទួលរងនូវពាក្យបណ្ដឹងរបស់លោកមេធាវី ថន ថាវរៈ ដែលជាមេធាវីតំណាងដោយអាណត្តិរបស់ឈ្មោះ ច្រឹង វុត្ថា .គង វណ្ណា .ទឹម យ៉ាន .ស៊ីង ស៊ាន. សៀន សុខ. សៅ សុខុន និងឈ្មោះអែម អ៊ុិន បានយប្ដឹងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់វិធានការផ្លូវច្បាប់លើ ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ារូបនេះថាជាមេក្លោងដែលជាអ្នកផ្ដល់មធ្យោបាយដល់ឈ្មោះ ញុឹក គីមតុង យាយកោះកុង យាយនោមឆេះ កែន សឿន និងឈ្មោះគឿន ដែលបានសមគំនិតនិងបក្ខពួកខ្លួនចូលធ្វើរបង និងពុះដីឡូត៏លក់លើទីតាំងដីទំហំ៤៧៧,៥១៣ ហិចតាដែលជាកម្មសិទ្ធិស្រប់ច្បាប់របស់កូនក្ដីខ្លួនស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសហនុ។ នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី ថន ថាវរៈ នេះបានធ្វើឡើងយោងតាមសាលដីការស្ថាពរលេខ៣៤៥”ឈ” ចុះថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៧ របស់តុលាការកំពូល។ …

អានបន្ត

ឧកញ៉ាឧ​ត្ត​ម​សេនីយ៍​ទោ ភឿន ផល្លា ឈួសឆាយរំលោភយកដី​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »

ដីឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »ដែលឈ្មោះ ភឿន ផល្លា រំលោភ ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ព្រះសីហនុ៖ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា ដែលជាមេបញ្ជាការរងកងពលតូចង៧០ បច្ចុប្បន្ន កំពុងរំលោភកាន់កាប់ដីរាប់រយហិចតា នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​អាណាធិបតេយ្យ​ តាមរយះប្រើប្រាសឈ្មោះកងពលតូចង៧០។ លោក ថន វីរៈ បង្ហើបឲ្យដឹងថា សកម្មភាពការឈួសឆាយដីពីសំណាក់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ត្រូវបានសមត្ថកិច្ចឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » បានធ្វើការឃាត់គ្រឿងចក្រ ហើយឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លាត្រឹមតែរំលោភយកដីរបស់ឧទ្យាន​ជាតិនោះទេ ថែមទាំងបានរំលោភយកដីរបស់លោកទៀត។ លោក ថន វីរៈ បានបន្ថែមថា …

អានបន្ត

មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​ធ្ងន់ធ្ងដោយមានការឃុបឃិតពីមន្ត្រីមានអំណាច

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ស្ទឹងត្រែង៖​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ប្រទេសវៀតណាមយ៉ាង​រលូន​ ដោយពុំមានការបង្រ្កាប់ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវបាន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចូលក្នុង​បរិវេណ​បាត​អាង​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ហើយការដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ​។   ​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថា ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺជា​ឱកាស​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​តែម្តង​។ …

អានបន្ត

ធ្លាយរឿងអាស្រូវប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ACU គួរស្រាវជ្រាវ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ឧត្ដរមានជ័យ៖ឯកសារបែកធ្លាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានចោទប្រកាន់ទៅលើលោក​ រស់​ ផល្លា​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ខេត្តឧត្ដរមានជ័យ​ និងអនុប្រធាន​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្មោះ អួន​ ហឿប​ ថា  បានទាមទាយកប្រាក់​រជ្ជទេយ្យ​ ៥ភាគរយ និងប្រាក់លទ្ធកម្ម ពីមន្ទីរពាក់ពន្ធជុំវិញខេត្ត ក្រុងស្រុក​ ឃុំ​ សង្កាត់ រួមនិងក្រុមហ៊ុន មួយចំនួនដែលដេញបានថ្លៃបាន ក្នុងការផ្គត់ផ្គង់ទំនិញសម្ភារះ និងសំណង់ជូនអង្គភាពរដ្ឋនៅក្នុងខេត្តខ្លួន។ ប្រភពបានបង្ហើបថា ការកាត់ប្រាក់រជ្ជទេយ្យ៥ភាគរយ និងប្រាក់លទ្ធកម្ម​ គឺចាប់តាំងពីលោក រស់ ផល្លា និងឈ្មោះ​ អួន​ ហឿប​ ចូលបម្រើការងារនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តឧត្ដរមានជ័យរហូតមក ។ ឯកសារបែកធ្លាយមួយច្បាប់ បានសរសេរថា លោក​ អួន​ហឿប​ អនុប្រធានមន្ទីរសេដ្ឋ និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ បានប្រមូល​ប្រាក់​ទាំង​ …

អានបន្ត

ផ្សារកាណាស៊ីធី៖មេឆ្នោតវៀតណាមម្នាក់ផ្គើននឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 ភ្នំពេញ​៖​ ទីតាំងឆ្នោតវៀតណាមមួយកន្លែងដែលស្ថិតនៅជុំវិញផ្សារការណាស៊ីធី​ សង្កាត់ចោមចៅ​ទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កំពុងតែដំណើការយ៉ាងរលូន ផ្គើននឹងសមត្ថកិច្ច ក្នុងមូលដ្ឋាន ។ទីតាំងឆ្នោតវៀតណាមមួយនេះត្រូវបានគេដាក់ការសង្ស័យថា មានទាំងកម្លាំងមានសមត្ថកិច្ចកាងទៀតផង ។ ចំពោះលោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែងតែបង្ក្រាបរាល់បទល្មើសក្នុងមូលរដ្ឋានរបស់ខ្លួន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ប៉ុន្តែមេឆ្នោតដែលល្បីឈ្មោះមួយនេះ នៅតែផ្គើននឹងបទបញ្ជាដោយអាងមានអ្នកធំនៅពីក្រោយខ្នងឬយ៉ាងណា ? ។ ដូចនេះ ប្រជាពលរដ្ឋសំណូមពរដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន មេត្តាបង្ក្រាបរាល់បទល្មើសដូចជាឆ្នោតវៀតណាមនេះជាដើម ចៀសវៀងកើតបទល្មើសក្នុងមូលដ្ឋាន។ សូមរំលឺកថា កន្លងមកលោក​ លោក​ ស​ ថេត​ ស្នងការនគរបាលរាជធានី​ បានប្រកាសតាមបណ្តាខណ្ឌទាំង១២​ ឲ្យពង្រឹង និងបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួនជៀសវាងកើតបទល្មើស៕  

អានបន្ត

នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ សប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 កំពង់ស្ពឺ៖ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ លោក ផល មុនី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញធំៗដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសយ៉ាងកក្រើកផ្លូវថ្នល់នោះទេ។ ហើយផ្ទុយទៅវិញ មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បង្ក្រាបតែឈ្មួញតូចៗដែលចង់គេចវេះមិនបង់លុយតាមការកំណត់ ហើយទុកឲ្យឈ្មួញធំៗដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងខេត្តកំពត និងខេត្តតាកែវ យ៉ាងរសុខស្រួល។ ឈើដែលកងរាជអាវុធហត្ថបង្រាប់នៅខេត្តកំពង់ស្ពឺថ្មីៗនេះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកអង្គស្នួល បានសហការគ្នាបង្ក្រាបរថយន្តកូរ៉េ១គ្រឿងដែលដឹកឈើចេញពីទឹកដីខេត្តកំពង់ស្ពឺ ចូលទៅខេត្តកណ្ដាល ហើយអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ នេះតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្តប្រភេទកូរ៉េ ដឹកឈើមួយគ្រឿងដែលចង់គេចវេះមិនបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានបង្ក្រាបនៅចំណុចខាងត្បូងផ្សារអង្គ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបបានតែរថយន្តនិងឈើជាវត្ថុតាង ប៉ុណ្ណោះ ក្នុងខណៈដែលអ្នកបើកបររថយន្តដឹកឈើអាចគេចខ្លួនស្រួលៗ ធ្វើឲ្យប្រជា ពលរដ្ឋគ្មានជំនឿលើមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការបង្ក្រាបបទល្មើសនោះទេ ។ តាមការកត់សម្គាល់របស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក …

អានបន្ត