ព័ត៌មានថ្មីៗ
Home / ព័ត៌មានសើបអង្កេត

ព័ត៌មានសើបអង្កេត

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប មាស ជូ​រ៉ានី យកឈ្មោះ​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ទៅ​បិទបាំង​រឿងអាស្រូវ​

លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប សៀមរាប៖​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បានឃុបឃិត​ឲ្យ​ឈ្មួញ​ជីករណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេស​នៅ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង និង​បណ្ដា​ស្រុក​មួយចំនួនទៀត​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ករណី​លោក មាស ជូ​រ៉ានី ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ តា​តេះ ជីករណ្ដៅ​ដី​ទំហំ​ធំ​និង​ជ្រៅ​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខុស​បទដ្ឋាន​បច្ចេកទេស​និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវបាន​ប្រជាពលរដ្ឋ​ផ្ដល់ព័ត៌មាន​ឲ្យ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ដូច្នេះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប និង​បក្ខពួក​គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ ព្រោះ​បណ្ដាញ​ព័ត៌មាន​នានា​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​រឿងអាស្រូវ​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ស្រាប់តែ​លោក មាស ជូ​រ៉ានី យកឈ្មោះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មក​បិទបាំង​ទង្វើ​របស់ខ្លួន​ជា​បន្តបន្ទាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ រីឯ​លោក ទៀ …

អានបន្ត