ព័ត៌មានថ្មីៗ

ប្រធាននគរបាលអន្តោប្រវេស​ន៍ច្រកអ​ន្តរជា​​តិព្រំ ផាត់ វីរៈ កំពុងកើបលុ​យពី​អំ​ពើពុ​ករលួយ

លោក ផាត់ វីរៈ ប្រធានគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំ ខេត្តប៉ៃលិន ប៉ៃលិន៖លោក ផាត់ វីរៈ ប្រធានគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំ ខេត្តប៉ៃលិន បាននិងកំពុងត្រូវប៉ាន់យ៉ាងខ្លាំង​ពីក្រុមឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ចេញចូលប្រទេសថៃ តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំដោយចាត់តាំងមន្ត្រីនគរបាល​ដែលជា​កូនចៅ​ប្រមូលលុយពុករលួយពីការធ្វើស្ថិតិដើម្បីប្រមូលក្រុមឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលរកស៊ីដឹកទំនិញ​បង់ពន្ធមិនគ្រប់ និងចូលខុសម៉ោងរដ្ឋបាល ត្រូវគិតគូរពី​សេវាសម្រាប់ពួកមន្ត្រីនគរបាលនៅទីនោះ។ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជា​តិព្រំផាត់ វីរៈ បានរៀបផែនការ​យុទ្ធសាស្ត្រ ដើម្បីឲ្យឈ្មួញអ្នករកស៊ីបង់ប្រាក់ជូន​ពួកគេ ដោយស្រួលក្នុងមួយថ្ងៃប្រមូលបានលុយរាប់មុឺនបាតយកមកចែកគ្នាស៊ីចាយយ៉ាងសប្បាយ ។ ប្រភពបានបន្តថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិ​ មានតួនាទីជាអ្នកត្រួតពិនិត្យ​រាល់មធ្យោបាយទំនិញចេញ-ចូល, អ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន (ទិដ្ឋាការ)ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់និងផ្តល់ទិដ្ឋាការភ្ញៀវចូលក្នុងប្រទេស ប៉ុន្តែសម្រាប់លោកផាត់ វីរៈ ដែលជាប្រធាននគរបាលអន្តោប្រវេសន៍​ច្រក​ព្រំ ត្រូវគេអះអាងថា បានបង្កើតឲ្យមានយុទ្ធសាស្ត្រ​ទាញ​យកលាភសក្ការ ទាំងបំពាន​ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដូចដែលមានចែង​ក្នុងអនុក្រឹត្យលេខ៦៤ យកច្បាប់ទុកមួយដុំ លៃយ៉ាងណា​ឲ្យបាន​សេដ្ឋកិច្ច​ចូលហោប៉ៅសិន ។គេរាយការណ៍ថា លោកផាត់ វីរៈ បានបណ្តោយឲ្យមន្ត្រីរបស់ខ្លួនធ្វើសកម្មភាពគាបសង្កត់​ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករតូចតាច​ដឹកទំនិញ​តាមរទេះ តម្រូវឲ្យបង់លុយ​ដោយមិនចេញ​វិក្ក័យបត្រនោះឡើយ ។ ប្រភពបានខ្សឹបឲ្យដឹងថា សកម្មភាពទាំងឡាយ ដែលជាអំពើផ្ទុយនឹងអនុក្រឹត្យលេខ៦៤ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ …

អានបន្ត

ប័ណ្ណក្រីក្រគឺជាឃាតករបិទមុខ សម្រាប់អ្នកជំងឺនៅមន្ទីពេទ្យបង្អែកស្រុកបាទី ខេត្តតាកែវ

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 តាកែវ៖យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Nhel Pheap”​ បានរៀបរាប់ទាំងក្តីឈឺចាប់ថា “ប័ណ្ណក្រីក្រជាឃាតករបិទមុខ………!នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដោយខ្លឹមសារនោះបានសសេរថា លោក កេត សារឿន អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ រស់នៅក្នុងស្ថានភាពគ្រួសារមានជីវភាពទីទាល់ក្រ បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យបង្អែក ស្រុកបាទីខេត្តតាកែវ បន្ទាប់ពីរូបគាត់មានអាការៈ មិនស្រួលខ្លួនដោយចុកនិងថប់ដង្ហើម ដោយឃើញអាការៈមិនស្រួលរបស់ជនរងគ្រោះបែបនេះ ក្រុមគ្រួសារបានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកបាទីខេត្តតាកែវ បានចំនួនពីយប់ ដោយប្រើប្រាស់ប្រាស់ប័ណ្ណក្រីក្រក្នុងរយៈ ពេលពីរយប់នេះគ្រូពេទ្យមិនសូវអើពើរយកចិត្តទុកដាក់ក្នុងការព្យាបាលទេ ដោយគ្រានតែបានដាក់សេរ៉ូមន្តោកចោលអស់ចំនួនប្លោក និងប្រើថ្នាំគ្រប់មួយចំនួន ហើយអ្នកជម្ងឺបានត្អូញត្អែប្រាប់គ្រួសារថា គាតថប់ដង្ហើម និងចុកខ្លាំងណាស់ ប្រហែលជាមិនរស់ទេ ក្រុមគ្រួសារមានការព្រួយបារម្មរណ៍យ៉ាងខ្លាំង ហើយបានទៅសួរគ្រូពេទ្យជាញឹកញាប់ពីអាការៈប្តីគាត់ និងសុំអោយគ្រូពេទ្យដាក់អុកស៊ីសែនដើម្បីជំនួយដកដង្ហើម ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យប្រាប់វិញថា ជម្ងឺមិនធ្ងន់ធ្ងអីទេ ហើយវា គ្មានបញ្ហាអីទេ ពេលឃើញអាការ:ប្តីហាក់ដូចប្រែប្រួលខ្លាំងទៅៗ ទៅហៅវពេទ្យមកមើល ក្រុមគ្រូពេទ្យនៅតែនិយាយថាមិនអីទេដដែល រហូតដល់ម៉ោង៤:៣០នាទីទាបភ្លឺថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៩ លោកកេត សារឿន …

អានបន្ត

ទង្វើអធិការរងស្រុកភ្នំស្រួច អុឹង ឡាយឆាយ ស្មើចោប្លន់ពេលចុះឆែកឆេផ្ទះពលរដ្ឋ ប្រមូលយកមាសនិងប្រាក់ម្ចាស់ផ្ទះទៅចែកបក្ខពួកស៊ីចាយ

លោក អុឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួច ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515 កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងទៅម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានប្ដឹងចោទលោក អុឹង ឡាយឆាយ អធិការរងនគរបាលស្រុកភ្នំស្រួចថា បានសុីដាច់ប្រាក់ចំនួនរាប់សិបលានរៀល រួមនិងយកគ្រឿងអលង្ការអស់ជាច្រើនតម្លឹងពីស្ត្រី២នាក់ដែលត្រូវមីងក្មួយនិងគ្នាថែមទៀត។ ជនរងគ្រោះឈ្មោះហេង ឈៀង ភេទស្រី អាយុ៣៦ ឆ្នាំកាន់អត្តសញ្ញាណប័ណ្ណលេខ០៣០៥២៨៨១២ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ និងឈ្មោះ សៀវ ហៀង ភេទស្រី កើតឆ្នាំ ១៩៨៤ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងពាក្យ បណ្តឹងបានរៀបរាប់ថា”យោងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បណ្ណអនុញ្ញាតអាជីវកម្ម ស្នូកឃ័រលេខ១៣៩មទខ/កស្ពចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ របស់មន្ទីរទេស ចរណ៍ខេត្ត និងលិខិតផ្តល់សិទ្ខិតំណាង ចែកចាយឆ្នោត KPW lotory”បានប្តឹងចូលទៅសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចោទលោកអធិការរងស្រុកភ្នំស្រួច អុឹង …

អានបន្ត

កូនប្រុសឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន ខណៈក្មួយត្រូវចាប់ខ្លួន ក្រោយបាញ់សម្លាប់បុរសម្នាក់ក្នុងថ្លុកឈាម និងរបួសម្នាក់នៅបាភ្នំ

ការិយាល័យគ្រប់គ្រងទូរស័ព្ទលេខ៖077 770 515 ព្រៃវែង៖ករណីកូនលោកឧកញ៉ា ជឹម សុខ ដេញស្ទាក់បាញ់សម្លាប់បុរសម្នាក់ក្នុងថ្លុកឈាម និងរបួសម្នាក់ នៅស្រុកបាភ្នំ ដែលបានបាញ់សម្លាប់បុរស់ម្លាក់និងរបួសម្នាក់ មកពីជនរងគ្រោះ ទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិនធ្វើឲ្យជនរងគ្រោះជាអ្នកទិញខឹង បានស្កាត់ទៅយករថយន្តពីជនជាតិ ចិនទាំងទទឹងទិស បើក គេចមកស្រុកកំណើត ប៉ុន្តែ ត្រូវម្ចាស់ដើមបានស្រាវជ្រាវតាមGPSដេញពីក្រោយ ប្ដឹងសមត្ថកិច្ចថា ចោរៗទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តនៅវេលាម៉ោង២៣,០០នាទីយប់ ថ្ងៃទី២៣មីនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្ដឹងម៉ែន។   ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។អ្នករួមដំណើរឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។ …

អានបន្ត

ឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល៥ថ្ងៃ

ព្រះសីហនុ​ ៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយដឹងថា​ នាវាឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។ នេះគឺជា​ដំណើរទស្សនកិច្ចប្រចាំឆ្នាំដែលប្រទេសឥណ្ឌាតែងតែធ្វើដូចបណ្តាឆ្នាំមុនៗដែរ ។ ដំណើរទស្សនកិច្ចនេះ​ ក្រុមនាវាឆ្មាំសមុទ្រឥណ្ឌាគ្រោងនឹងបន្តពង្រឹងសាមគ្គីភាពមិត្តភាពជាមួយកងទ័ពជើងទឹក និងប្រជាជនកម្ពុជាដោយមានកម្មវិធីមួយចំនួនដោយចែកជាក្រុមៗដូចខាង​ ក្រោម ៖ ការចូលចត និងការត្រួតពលស្វាគមន៍ និងបដិសណ្ឋារកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ​ ការផ្តល់ឱកាសជូនប្រព័ន្ធផ្សព្វផ្សាយបានស្វែងយល់ និងទស្សនកិច្ចកម្សាន្តតំបន់ខេត្តព្រះសីហនុ​ ;ការប្រគួតកីឡាបាល់ទះ វាយសី រវាងក្រុមកីឡាករកងទ័ពឥណ្ឌា និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ​ ;ការចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការ​ និងនាយទាហ៊ាននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ​ ;ការបើកអោយចូលទស្សនា​លើនាវាដល់មន្រ្តីការទូតឥណ្ឌា និងសហគមន៍ឥណ្ឌា​ ;​ ការធ្វើដំណើរទៅទស្សនកិច្ចកម្សាន្តនៅរាជធានីភ្នំពេញ​ ;ការធ្វើបទបង្ហាញ​ រវាងកងទ័ពប្រទេសទាំងពីរ អំពីប្រធានបទ : ការគ្រប់គ្រង ការបំពុល ការសង្រ្គោះនិងការ​ស្រាវជ្រាវ ។ល។ ៕

អានបន្ត

យុវជនម្នាក់បញ្ចប់ជីវិតមិនដឹងមូលហេតុ នៅក្នុងព្រៃ ខាងក្រោយផ្ទះ

ស្ទឹងត្រៃង៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួនឯងនៅក្នុងព្រៃ​ខាងក្រោយផ្ទះ​ ដោយមិនទាន់ដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះសីហា លាក់ ហៅ (ឆៀ) អាយុ២៤ឆ្នាំ រស់នៅភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក ។ ជនរងគ្រោះជាមនុស្សកំព្រារ ។ ម្តាយបានស្តាប់ចោល ចំណែកឪពុក មានស្រីថ្មី ។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ ពីផ្ទះ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លុះព្រឹកឡើងថ្ងៃទី២២ ខែមីនា ទើបដឹងថាជនរងគ្រោះ ស្លាប់ដោយសារចងក។ ជនរងគ្រោះធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី៨ ។ នគបាលប៉ុស្តិ៍កោះព្រះ មកពិនិត្យសាកសពឃើញថាៈ ជនរងគ្រោះពិតជាស្លាប់ដោយចងកខ្លួនឯងពិតប្រាកដ គ្មានអ្វីគួរកត់សម្គាល់ជាករណីឃាតកម្មឡើយ ហើយប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

អានបន្ត

សមត្ថកិច្ច​នៅ​ច្រក​តំបន់​ដូង និង​សមត្ថកិច្ច​តាម​ដងផ្លូវ​គាប​យកលុយ​ពី​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​យ៉ាង​គឃ្លើន​

ស្វាយរៀង៖ប្រភពពី​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូល​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មុខរបរ​ពួកគាត់​សព្វថ្ងៃនេះ មុខរបរ​របស់​ពួកគាត់​ស្ទើរ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​ចិញ្ចឹម​កូនចៅ​។ ក្រុមអាជីវករ​បាន​ឲ្យ​ទៀតថា សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​តំបន់​ដូង ស្រុក​រមាសហែក និង​សមត្ថកិច្ច​តាមផ្លូវ​ពី​ស្រុក​រមាសហែក ខេត្តស្វាយរៀង មកដល់​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ក្នុងនោះ​មាន​ទាំង​មន្ត្រី​គយ សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​អាវុធហត្ថ​ផងដែរ បាន​គាប​យកលុយ​ពី​ពួកគាត់​សម្រាប់​ទំនិញ​មួយ​គោយន្ត​ឬមួយ​រថយន្ត​ដល់​ទៅ​ជាង​១​លាន​រៀល​។ បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រីនគរបាល​ប្រចាំ​ច្រក​តំបន់​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង គាប​យកលុយ​ពី​ក្រុមអាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដែល​កំពុងតែ​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។ ​ថ្មីៗ​នេះ​តាម​ការអះអាង​របស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា មុខរបរ​របស់​ពួកគាត់​សម្រាប់តែ​ចិញ្ចឹម​តែម​ន្ត្រី​ពុករលួយ​ប៉ុណ្ណោះ ហេតុដូច្នេះ​ហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុម​សមត្ថកិច្ច​នៅ​ច្រក​តំបន់​ដូង និង​តាម​ផ្លូវជាតិ​ពី​ស្រុក​រមាសហែក មក​ស្រុក​ស្វាយ​អ​ន្ទ​រ ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​សមត្ថកិច្ច​នគរបាល​នៅ​ច្រក​តំបន់​ដូង ក៏ដូចជា​មន្ត្រី​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៨ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល និង​សមត្ថកិច្ច​អាវុធហត្ថ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ដងផ្លូវ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ តាម​ការអះអាង​របស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ស្រុក​រមាសហែក …

អានបន្ត

លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កំពុង​ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ

បន្ទាយមានជ័យ៖ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ គឺ​លោក ងួន កុសល ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ប្រមូល​លុយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រហែល​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សុទ្ធតែ​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ងួន កុសល ដើម្បី​ឲ្យ​មុខ​ជំនួញ​របស់​ពួកគេ​ប្រព្រឹត្ត​ទៅដោយ​រលូន​បន្តទៀត​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមក​គឺ​លោក ងួន កុសល កំពុង​យក​មេរៀន​របស់លោក ហ៊ុយ សុជាតិ អតីត​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត មក​អនុវត្តន៍​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ងួន កុសល ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល ហើយក៏​មានការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ផងដែរ​។ ផ្ទុយទៅវិញ​លោក ងួន កុសល និង​បក្ខពួក​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​រ៉ឺម៉ក តាម​រទេះ ដោយ​ពុំមាន​ការយោគយល់​បន្តិច​ណា​ឡើយ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក …

អានបន្ត

លោក​ឡាយ ​វណ្ណ​:​និង​បក្ខពួក ត្រូវតុលាការ​ហៅ​សួរចម្លើយ ខណ​:​ក្រុម​មន្ត្រី​ជំនាញ​កោសល្យវិច័យ ប្រាប់​តុលាការ​ថា នាង ចេវ សុ​វឌ្ឍនា ចងក​ធ្វើអត្តឃាត​

ភ្នំពេញ​៖សវនាការ​ជំនុំជម្រះ​សំណុំរឿង ឃាតកម្ម សម្លាប់​អ្នកនាង ចេវ សុ​វឌ្ឍនា ដែល​ជា​សង្សារលោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ តុលាការ​បាន​សាកសួរ​សាក្សីជំនាញ​កោសល្យវិច័យ​ចំនួន ៣​នាក់ ដែល​ជា​ក្រុម​មន្ត្រី​នៅ​ខេត្ត​តាកែវ​។​ ក្នុង​សវនាការ​ជំនុំជម្រះ​សំណុំរឿង សម្លាប់​ស្ត្រី​មេម៉ាយ ចេវ សុ​វឌ្ឍនា សាក្សីជំនាញ​កោសល្យវិច័យ​ចំនួន​៣​នាក់ ដែល​ជា​ក្រុម​មន្ត្រី​នៅ​ខេត្ត​តាកែវ បាន​អះអាង​ថា នាង ចេវ សុ​វឌ្ឍនា ស្លាប់​ដោយសារ ការ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​។​ ​មន្ត្រី​ជំនាញ​កោសល្យវិច័យ​ទាំង​៣​នាក់​នោះ រួមមាន​៖ លោក មាស ទេ​ន នាយរង​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​, លោក អូន នឿន ប្រធាន​ផ្នែក​បច្ចេកទេស នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក​វិជ្ជបណ្ឌិត ឈូ​វ ឈួន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ដោយ​ពួកគេ​បាន​ឡើង​បញ្ជាក់​ការពិត អំពី​របាយការណ៍ និង​កំណត់ហេតុ​ពិនិត្យ​សាកសព​ជនរងគ្រោះ​នៅ​ពេល​កើត​ហើយ​។​ ​សាក្សី​ទាំង​៣​នាក់​ខាងលើ​សុទ្ធតែ បាន​អះអាង​ការពារ​របាយការណ៍រ​បស់​ពួកគេ​ថា បន្ទាប់ពី​ពួកគេ ពិនិត្យ​ទីតាំង​កើតហេតុ​, …

អានបន្ត